សណ្ឋាគារ​ពពុះទឹក​លើ​កោះ​ដាច់ស្រយាល​នៅ​តំបន់​កា​រ៉ា​អ៊ី​ព ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ដិត​ជាមួយ​ធម្មជាតិ​

1628
ចែករម្លែក

​ប្រសិនបើ​អ្នក​ប្រាថ្នា​ចង់​ស្នាក់​នៅ​កន្លែង​មួយ ដែល​ហ៊ុមព័ទ្ធ​ដោយ​ធម្មជាតិ​បៃតង​ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក​នោះ​សណ្ឋាគារ​ប្លែក​ខុសពី​គេ​លើ​កោះ​ដាច់ស្រយាល​​មួយ​នៅ​តំបន់​កា​រ៉ា​អ៊ី​ព (Caribbean) ពិតជា​ត្រូវ​ម៉ា​ច់ ធានា​ថា​អ្នក​ពេញចិត្ត​ស្តូក​។

​សណ្ឋាគារ​មានឈ្មោះ Le Domaine des Bulles ដែល​មាន​ភូមិសាស្ត្រ​ស្ថិត​នៅលើ​កោះ​អ៊ី​ល ពើ​ទី​ត ហ្គ្រឺ​ណាដ (Île Petite Grenade) តំបន់​ម៉ា​ទី​នី​ក (Martinique) ប្រទេស​បារាំង ខាងលើ​នេះ​មាន​បន្ទប់​គេង​ចំនួន ៤ ដែល​មាន​រាង​មូល​ថ្លា​ដូច​ពពុះទឹក​។

​ជញ្ជាំង និង​ដំបូល​បន្ទប់​សណ្ឋាគារ​រាង​មូល​នេះ​ថ្លា​មើល​ធ្លុះ​ដែល​អាច​ឱ្យ​ភ្ញៀវ​គយគន់​តារា​រះ​នា​ពេល​រាត្រី​ឬ​បរិយាកាស​ជុំវិញ​ដែលមាន​សុទ្ធតែ​ស្លឹកឈើ​ពីលើ​គ្រែ​​យ៉ាង​អស្ចារ្យ​។

​បន្ទប់​គេង​នី​មួយៗ​ហ៊ុមព័ទ្ធ​ដោយ​សួនច្បារ​ឯកជន មាន​អ៊ិន​ធឺ​ណិ​ត WiFi មាន​ម៉ាស៊ីន​កាហ្វេ និង​ម៉ាស៊ីនត្រជាក់​។ ហើយ​តម្លៃ​សម្រាប់​ការ​ស្នាក់នៅ​មួយ​យប់​ចាប់ពី ១៦៥ ដុល្លារ​អាមេរិក ឡើងទៅ​៕ ដោយ​៖ ខុម​/SN

ទីតាំងផ្សាយពាណិជ្ជកម្ម