មេ​នគរបាល​ខណ្ឌឫស្សីកែវ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​សុំ​បែបបទ​ធ្វើ​សៀវភៅ​ស្នាក់នៅ​(​ក​២)

110
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖​លោក​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ ដែល​ទើប​ឡើងកាន់តំណែង​ថ្មី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ទាំងអស់​ដែល​ពុំទាន់​មាន​សៀវភៅ​ស្នាក់នៅ​(​ក​២)​។​ត្រូវ​អញ្ជើញ​មក​ស្នើសុំ​បំពេញបែបបទ​ក្នុងការ​ធ្វើឱ្យ​រួចរាល់​នៅតាម​បណ្ដារ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ទាំង​៧​ដែល​ខ្លួន​ស្នាក់នៅ​រៀងៗ​ខ្លួន​។​ដើម្បី​ឆាប់​ទទួលបាន​យកទៅ​ប្រើប្រាស់​បម្រើឱ្យ​ផលប្រយោជន៍​ផ្សេងៗ ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ នេះ​តទៅ​។​

​លោក​វរសេនីយ៍ឯក​ហ៊ាង​ថា​រ៉េត​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​បាន​អំពាវនាវ​ធ្វើឡើង​បន្ទាប់ពី​លោក​សម្រេច​ចុះហត្ថលេខា​រួចរាល់​លើ​ធ្វើ​សៀវភៅ​ស្នាក់នៅ​(​ក​២)​។​ដែល​នៅ​សេសសល់​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ហើយ​ដាក់បទបញ្ជា​ភ្លាមៗ​ឱ្យ​លោក​អធិការរង​ទទួលបន្ទុក​ការងារ​ស្ថិតិ​។

​នាយផ្នែក​នាយ​នគរបាល​ប៉ុស្ដិ៍​និង​មន្ត្រីក្រោមឱវាទ​នាំយក​សៀវភៅ​ស្នាក់នៅ​(​ក​២)​សៀវភៅ​គ្រួសារ​(​ក​៤)​។​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​ចែកជូន​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​បាន​យក​ប្រើប្រាស់​បម្រើឱ្យ​ផលប្រយោជន៍​ផ្សេងៗ ៕S/​