​កសិដ្ឋាន​ចិញ្ចឹម​បង្កង​នៅ​ស្រុក​តា​លោ​សែន​ជ័យ​កំពុង​វិវឌ្ឍន៍​ដំណើរការ​

190
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​ពោធិសាត់​៖​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ខេត្តពោធិ៍សាត់​នៅ​ភូមិ​ព្រៃ​វាំង​ស្រុក​តា​លោ​សែន​ជ័យ​កំពុង​វិវឌ្ឍន៍​ដំណើរការបាន​ចូល​ក្បាល​ឆ្នាំ​ទី​២​ហើយ​។​

​លោក​ឡាយ​វិសិដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តពោធិសាត់​រួមជាមួយ​ក្រុមការងារ​ប​ច្ចេកទេស​កសិកម្ម​រួម​ជាមួយនិង​មន្ត្រី​កសិកម្ម​ធនធានធម្មជាតិ​និង​បរិស្ថាន​ស្រុក​បាកាន​។​កាលពី​ថ្មីៗ​នេះ​ចុះ​ពិនិត្យមើល​សកម្មភាព​ចិញ្ចឹម​បង្កង​នៅ​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ឈ្មោះ​«​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ខេត្តពោធិ៍សាត់​»​នៅ​ភូមិ​ព្រៃ​វាំង​ឃុំ​តា​លោ​ស្រុក​តា​លោ​សែន​ជ័យ​ខេត្តពោធិ៍សាត់​។

​លោក អាន តឺ​ន ម្ចាស់​កសិដ្ឋាន​បានឱ្យដឹងថា​៖ លោក​បានចាប់ផ្តើម​មុខរបរ​ចិញ្ចឹម​នេះ​ចាប់តាំងពី ខែធ្នូ ឆ្នាំ​២០១៩​មក​ដោយ​ដំណើរការ​ដំបូង​គឺ​ចាប់ផ្តើម​សាងសង់​អាង​ចំនួន​៣​អាង​និង​ដាក់​ចិញ្ចឹម​បង្កង​មេ​ចំនួន​១០​គ​.​ក្រ​ស្មើនឹង​២០០​ក្បាល​ព្រមទាំង​កូន​ចំនួន​២.០០០​ក្បាល​។​ចំពោះ​មេ​និង​កូន​បង្កង​លោក​បាន​ទិញ​ពូជ​ពី​ខេត្តបាត់ដំបង់ ហើយ​បច្ចុប្បន្ន​បាន​ពង្រីក​បន្ថែម​រហូត​ដល់ ១២ អាង​។

​លោក​បាន​ទៀតថា​៖​គោលដៅ​នៅក្នុង​ការចិញ្ចឹម​នេះ​គឺ​ចិញ្ចឹម​ផលិត​កូន​សម្រាប់​ផ្គត់ផ្គង់​តាម​កុម្ម៉ង់​ទិញ​ទៅដល់​អ្នក​ចិញ្ចឹម​ផ្សេងទៀត ដែល​ចង់យក​សាច់​ចែកចាយ​នៅលើ​ទីផ្សារ​។​ម្ចាស់​រូបនេះ​បាន​បន្តថា​៖ កូន​បង្កង​ដែល​លោក​ផលិត លក់​ចែកចាយ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន មានតម្លៃ​២.០០០​រៀល​ក្នុង​មួយ​ក្បាល ។​មានការ​បន្ធូ​បន្ថយ​តម្លៃ​ទៅតាម​ចំនួន​ដែល​អ្នកបញ្ជា​រទិញ​។​លោក​ឡាយ​វិសិដ្ឋ​និង​មន្ត្រី​សាទរ​និង​ជូនពរ​ឱ្យ​អាជីវកម្ម​ចិញ្ចឹម​បង្កង​នៅ​តំបន់​ដែល​មិន​ធ្លាប់មាន​នេះ​បាន​ជោគជ័យ​និង​បាន​ចំណេញ​សល់ផល ៕S/

​រូបថត​៖​ភ្ញាក់ផ្អើល​ពេល​ឃើញ​កសិករ​នៅ​ភូមិ​ព្រៃ​វាំង​ឃុំ​តា​លោ​ស្រុក​តា​លោ​សែន​ជ័យ​ចិញ្ចឹម​បង្កង​បាន​ដុះដាល (​រូប​៖ ភ្នំ​ស្វាយ )​