​នៅ​ពោធិសាត់​ណែនាំ​អំពី​ការអនុញ្ញាត​ធ្វើ​ច្បាប់​អាជីវកម្ម​ពិឃាតសត្វ​

201
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​ពោធិសាត់​៖​នៅ​ខេត្តពោធិសាត់​ក៏​ដូច​ខេត្ត​ផ្សេង​និង​រាជធានី​ដែរ​គឺ​ហាម​ការកាប់​សត្វ​នៅ​ថ្ងៃសីល​។​ជាមួយគ្នានេះ​ក៏បាន​ណែនាំ​អំពី​ការអនុញ្ញាត​ធ្វើ​ច្បាប់​អាជីវកម្ម​ពិឃាតសត្វ​(​ជ្រូក​)​។​នេះ​បើ​យោង​កិច្ចប្រជុំ​មួយ​កាលពី​ថ្មីៗ​នេះ ។​

​មន្ត្រី​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តពោធិសាត់​ឱ្យដឹង​កាលពី​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​លោក​ឡាយ​វិសិដ្ឋ​ប្រធាន​មន្ទីរ​រួមជាមួយ​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​និង​លោក​គង់​សុ​គុណ​តំណាង​អង្គភាព​ច្រកចេញចូល​តែមួយ​។​រដ្ឋបាល​សាលាខេត្ត​បាន​ចូលរួម​ជា​អធិបតី​កិច្ចប្រជុំ​ជាមួយ​អាជីវករ​ពិឃាត​ជ្រូក​នៅ​សត្តឃាតដ្ឋាន​ក្រុង​ពោធិ៍សាត់​។​ដើម្បី​ណែនាំ​អំពី​ការអនុញ្ញាត​ធ្វើ​ច្បាប់​អាជីវកម្ម​ពិឃាតសត្វ​(​ជ្រូក​) ។​

​នាឱកាស​នោះ ក៏មាន​ការចូលរួម​ពី លោក​ញ៉ែម រដ្ឋា​តំណាង​ម្ចាស់​សត្តឃាត​ក្រុង​ពៅ​ធិ៍​សាត់​មន្ត្រី ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​និង​អាជីវករ​សរុប​ចំនួន​៣២​រូប​។​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹងថា​៖​កិច្ចប្រជុំ​មាន​គោលបំណង​រួមមាន​៖ ទី​១,​លុបបំបាត់ ការ​ពិឃាតសត្វ​ក្រៅ​សត្តឃាត ។​

​ទី​២,​ប​ញ្ឃ​ប់​ការ​ពិឃាតសត្វ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​ទី​៣,​ហាម​ពិឃាតសត្វ​នៅ​ថ្ងៃសីល​។​ជា​អនុសាសន៍​របស់​អង្គប្រជុំ​សម្រេច​ថា​៖​មន្ត្រី​ពេទ្យសត្វ​ត្រូវ​ចុះ​ពិនិត្យ​សាច់​ដែល​លក់​នៅលើ​ទីផ្សារ​ជាប្រចាំ​។​បន្ថែម​លើ​នោះ​ត្រូវ​ត្រួតពិនិត្យ​អនាម័យ​សាច់​ផ្លូវ​និង​សម្ភារ​។​ចំពោះ​ថ្ងៃ​សិ​ល​គឺ​ត្រូវ​ពិឃាត​មុន​ម៉ោង​១២​យប់​ជាដាច់ខាត​កុំឱ្យ​ចូលដល់​ថ្ងៃ​សំខាន់​នៃ​ព្រះពុទ្ធសាសនា​នេះ​។​

​រីឯ​ម្ចាស់​អាជីវកម្ម​ត្រូវ​ចូលរួម​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​។​ត្រូវបញ្ជូន​ឈ្មោះ​កម្មករ​មកឱ្យ​មន្ត្រី​ពេទ្យសត្វ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​។​បន្ថែម​លើ​នោះ​រាល់​ការដឹកជញ្ជូន​ត្រូវមាន​វិ​ញ្ញាប​ន​ប័ត្រ​អនាម័យ​ជា​ចាំបាច់​៕S/

​រូបថត​៖​លោក​ឡាយ​វិសិដ្ឋ​លោក​គង់​សុ​គុណ​..​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​អំពី​ការអនុញ្ញាត​ធ្វេ​ី​ច្បាប់​អាជីវកម្ម​ពិឃាតសត្វ​(​ជ្រូក​) (​រូប​៖ សហការី )​