វៀតណាម​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៤​ករណី​ទៀត​

140
ចែករម្លែក

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​០២​សីហា បាន​រាយការណ៍​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៤​ករណី​ទៀត រួម​មាន​ការឆ្លង​ក្នុងស្រុក​២​និង​នាំចូល​២​។​

​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​៥៩០​នាក់ ក្នុងនេះ​១៤៤​នាក់​មាន​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺឆ្លង​នេះ​កាលពី​ពេល​ថ្មីៗ​នៅ​ក្រុង​ដា​ណាំង​ភាគ​កណ្តាល​។​វៀតណាម​ក៏​មាន​អ្នក​​ស្លាប់​ដោយកូវី​ដ​១៩​ចំនួន​៣​នាក់​កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ទី​០១​សីហា​កន្លងទៅ​។​

​អាជ្ញាធរ​សុខាភិបាល​បាន​អោយដឹង​កាលពី​ថ្ងៃ​សៅ​រ៍ថា ក្រុង​ដា​ណាំង​មាន​ផែនការ​ធ្វើតេស្តិ៍​រក​វីរុស​កូរ៉ូណា​លើ​ប្រជាជន​ទូទាំង​ទីក្រុង​ចំនួន​១,១​លាន​នាក់​។​

​បើ​តាម​ក្រសួង​សុខាភិបាល​វៀតណាម ភ្ញៀវ​ប្រមាណ​៨​សែន​នាក់​ដែល​មក​ទស្សនា​ក្រុង​ទេសចរណ៍​ដា​ណាំ​ង បាន​ចាកចេញ​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ចាប់តាំងពី​ថ្ងៃ​០១​កក្កដា និង​មនុស្ស​ជាង​៤១.០០០​នាក់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​៣​នៅក្នុង​ទីក្រុង​នេះ​ចាប់​តាំងពី​ពេលនោះ​មក​។​

​មន្ត្រី​សុខាភិបាល​ដា​ណាំង បាន​ធ្វើតេស្តិ៍​រីក​វីរុស​កូរ៉ូណា​លើ​មនុស្ស​៨.២៤៧​នាក់​ចាប់​តាំងពី​ថ្ងៃ​២៥​ក​កក្កដា​មក​នៅ​ពេល​ការឆ្លង​ជា​ចង្កោម​ត្រូវបាន​រកឃើញ​នៅ​ទីនោះ​។​អាជ្ញាធរ​បាន​និយាយ​ថា​សមត្ថភាព​​ធ្វើតេស្តិ៍​នឹង​ត្រូវ​បង្កើន​ពី​៨​ពាន់​ទៅ​១​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។​

ប្រជាជនក្រុងហាណូយ អង្គុយរង់ចាំធ្វើតេស្តិ៍រកវីរុសកូរ៉ូណា

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​ក្នុង​ក្រុង​ហាណូយ​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ខ្លួន​បាន​ធ្វើតេស្តិ៍​រក​វីរុស​លើ​មនុស្ស​ប្រមាណ​៤៩.០០០​នាក់ ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក​បន្ទាប់​ពី​ទីក្រុង​នេះ​បញ្ជា​អោយ​ធ្វើតេស្តិ៍​​ទ្រង់ទ្រាយ​ធំ​លើ​មនុស្ស​ទាំងឡាយ​ណា​ដែល​ទើប​វិល​មក​ពី​ក្រុង​ដា​ណាំង​៕​ប្រែ​សម្រួល​៖​វាសនា​

​បុរស​ពាក់​ម៉ាស់​មុខ​ជិះ​ម៉ូតូ​កាត់​បដា​ឃោសនា​អំ​អៅ​ការបង្ការ​និង​ប្រឆាំង​នឹង​កូវី​ដ​១៩​នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​៣១​កក្កដា​

​ប៉ូលិស​ឈរ​យាម​នៅ​វិថី​មួយ​នៃ​ក្រុង​ដា​ណាំង ដែល​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​ក្នុង​សហគមន៍​នៅ​វៀតណាម​