ភ្លៀងខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តាញ​អគ្គិសនី​ខេត្ត​ព្រះសីហនុ​

121
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ឥទ្ធិពល​ខ្យល់​កន្ត្រាក់ កាលពី​ទៀបភ្លឺ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២០ បាន​ប៉ះពាល់​ដល់​បណ្តាញ​អគ្គិសនី ធ្វើ​ឲ្យ​ចរន្ត​ត្រូវបាន​កាត់ផ្តាច់ និង​ផ្អាក​បណ្តោះអាសន្ន​តាម​តំបន់​មួយចំនួន​។

​យោងតាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​អគ្គិសនី​ខេត្ត​ប្រាប់ថា មាន​ដាច់​ចរន្តអគ្គិសនី​ពី​អនុ​ស្ថានីយ​ក្រុងព្រះសីហនុ​ទ្វារ​ចរន្ត (F2A និង F9A) មូលហេតុ​ដោយសារ​មាន​ភ្លៀង ខ្យល់​កន្ដ្រាក់​ខ្លាំង ធ្វើ​ឲ្យ​ទឹក​ហូរ​ច្រោះ​ដីកា​យ​ដាក់លូ បណ្ដាល​ឲ្យ​ទ្រេត​បង្គោល​បណ្ដាញ​តង់ស្យុង​មធ្យម​(MV) ២២​គីឡូវ៉ុល​ចំនួន ០១​ដើម និង​មាន​ផ្ទាំង​ប៉ាណូ​មួយ​បាន​ហើរ​ទៅជា​ប់​លើ​បង្គោល​បណ្ដាញ​តង់ស្យុង​
​មធ្យម​(MV)​។

​បច្ចុប្បន្ន​ក្រុមការងារ​បច្ចេកទេស​កំ​ពុង​ធ្វើ​ការយក​ផ្ទាំង​ប៉ាណូ​ចេញ និង​ជួសជុល​បង្គោល​ដែល​ទ្រេត​បន្ទាន់ និង​ភ្ជាប់​ចរន្តអគ្គិសនី​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្ត​ប្រើប្រាស់​ឡើងវិញ នៅ​តំបន់​មួយចំនួន​ដែលមាន​ទីតាំង​ស្ថិតនៅ​៖
១. ភូមិ​០១ ភូមិ​០២ សង្កាត់​លេខ​០១
២. ភូមិ​០១ ភូមិ​០២ ភូមិ​០៣ សង្កាត់​លេខ​០៣
៣. ភូមិ​០៣ ភូមិ​០៤ ភូមិ​០៥ ភូមិ​០៦ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ​
៤. ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​នៅពេល​ទទួលបាន​ព័ត៌មាន​បន្ថែម​ពី​ការ​ដាច់​ចរន្តអគ្គិសនី​នេះ​ក្រុមការងារ​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត​៕ ល​