ជាង​៨០​នាក់​ស្លាប់​ដោយ​ការ​ផឹកស្រា​ពុល​នៅ​ឥណ្ឌា​

195
ចែករម្លែក

​មនុស្ស​ជាង​៨០​នាក់​បាន​ស្លាប់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ក្រោយ​ផឹកស្រា​ពុល​ផលិតឡើង​ដោយ​ខុសច្បាប់​និង​លក់​ថោកៗ​នៅក្នុង​រដ្ឋ​ពុន​ចាប់ ។​

​ពួក​មន្ត្រី​បាន​អោយដឹងថា មនុស្ស​ស្លាប់​នៅ​៣​ស្រុក​ក្នុង​រដ្ឋ​ភាគ​ខាងជើង​នេះ ហើយ​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​២៥​នាក់​ពាក់ព័ន្ធ​នឹង​ការផលិត​និង​ចរាចរ​ស្រា​ខុសច្បាប់​នេះ​។​

​សូមបញ្ជាក់​ថា នៅ​ឥណ្ឌា​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​ដោយ​ការពុល​ស្រា​ក្នុង​មួយឆ្នាំៗ​។​

​មាន​ការស្លាប់​គួរអោយ​សង្ស័យ​ដទៃទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ តែ​មិន​អាច​បញ្ជាក់​ដោយ​សារ​សាក​សព​ត្រូវបាន​ដុត​មុន​ពេល​មន្ត្រី​ជំនាញ​ពិនិត្យ​។​

​ម្តាយ​ឈរ​ជិត​សព​កូន​ដែល​កំពុង​ត្រូវ​បូជ្ញា​។​ជនរងគ្រោះ​ស្លាប់​ដោយ​ការពុល​ស្រា​នៅក្នុង​ភូមិ​មួយ​ក្នុង​រដ្ឋ​ពុន​ចាប​

​កាលពី​ថ្ងៃ​សុក្រ អភិបាលរដ្ឋ​ពុន​ចាប់​បាន​បញ្ជា​អោយ​ស៊ើបអង្កេត​ករណី​ពុល​ស្រា​នេះ​និង​ថា «​នរណា​ដែល​ត្រូវបាន​រកឃើញ​កំហុស​នឹង​ត្រូវ​ដាក់ទោស​»​។​

​ករណី​ពុល​ស្រា​នេះ​កើត​ឡើង​ក្រោយ​អាជ្ញាធរ​ក្នុង​រដ្ឋ អាន់​ដ្រា ប្រា​ដែស ប្រទេស​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​មនុស្ស​៩​នាក់​បាន​ស្លាប់​ក្រោយ​ផឹកទឹក​អនាម័យ​មាន​ជាតិ​អាល់កុល​។​ជនរងគ្រោះ​​បាន​ផឹកទឹក​លាងដៃ​នេះ​ជំនួស​អោយ​សុរា ដោយសារ​អាជ្ញាធរ​រឹតត្បិត​ការធ្វើដំណើរ​និង​ហាម​ការ​ផឹកស្រា​ក្នុងអំឡុង​បិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩​នៅ​ឥណ្ឌា​៕​ប្រែ​សម្រួល​៖​វាសនា​

​សាច់ញាតិ​អង្គុយកំដរ​អ្នកជំងឺ​ដែល​ពុល​ស្រា​នៅ​ពុន​ចាប​កាលពី​ថ្ងៃ​០១​សីហា​