ចិន​បញ្ជូន​ក្រុម​អ្នកជំនាញការ​វេជ្ជសាស្ត្រ​ទៅកាន់​ហុងកុង ដើម្បី​ធ្វើតេស្តិ៍​កូវី​ដ​១៩​ទ្រង់ទ្រាយ​ធំ​

167
ចែករម្លែក

​មន្ត្រី​ចិន​៧​នាក់​ត្រូវ​ទៅដល់​ហុងកុង​នៅ​ថ្ងៃអាទិត្យ​នេះ​។​ពួកគេ​ជា​សមាជិក​ដំបូង​ក្នុង​ក្រុម​មាន​គ្នា​៦០​នាក់ ដែល​នឹង​ដឹកនាំ​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​ទូទៅ​នៅក្នុង​ទីក្រុង​នេះ​ដើម្បី​បញ្ឈប់​ការផ្ទុះ​ជំងឺ​​កូវី​ដ​១៩​រលក​ទី​៣​។​

​សមាជិក​ក្រុម​នេះ​ទៅ​ពី​បណ្តា​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​ខេត្ត​ក្វាង​ទុង ខណៈ​ដែល​ក្រុម​អ្នកឯកទេស​មាន​គ្នា​៦​នាក់ ទៅ​ពី​ក្រុង​វូ​ហាន ។​

​គោលបំណង​នៃ​ការបញ្ជូន​បុគ្គលិក​វេជ្ជសាស្ត្រ​និង​អ្នកឯកទេស​នេះ​គឺ​ដើម្បី​ជួយ​ប្រយុទ្ធ​និង​គ្រប់គ្រង​វីរុស​កូរ៉ូណា តែ​អ្នក​ក្រុង​ហុងកុង​ខ្លះ​បារម្ភ​ថា ចិន​អាច​ប្រើ​វា​ជា​លេស​ដើម្បី​ប្រមូល​សំណាក​DNA​សំរាប់​​គោលបំណង​ទុក​ស៊ើបការណ៍​នៅពេល​អនាគត​។​

​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ​បាន​ស្នើសុំ​អោយ​រដ្ឋាភិបាល​កណ្តាល​(​ចិន​)​ជួយ​ដោយសារ​ការផ្ទុះកូ​វីដ​១៩​ធ្ងន់ធ្ងរ​ជា​ថ្មី​។​

​ហុងកុង បាន​ជួប​កំណើន​ការឆ្លង​ក្នុង​មូលដ្ឋាន​កាលពី​ខែ​មុន និង​បាន​ដាក់ចេញ​វិធានការ​មួយចំនួន រួម​មាន​ការ​រឹតត្បិត​ការជួបជុំ​មនុស្ស​ចាប់ពី​២​នាក់​ឡើង​និង​ការពាក់​ម៉ា​ស់មុខ​ចាំបាច់​នៅ​ទី​សា​​ធា​រណៈ​៕​ប្រែ​សម្រួល​៖​វាសនា​

​ហុងកុង​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ប្រមាណ​៣.៤០០​នាក់​និង​៣៣​នាក់​ស្លាប់​ចាប់តាំងពី​ខែ​មករា​មក​