តារាសម្តែងបូលីវូដ បាចចាន់ ចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយពីកូវីដ១៩

374
ចែករម្លែក

កំពូលតារាបូលីវូដ លោក អាមីតាប បាចចាន់ បាននិយាយកាលពីថ្ងៃអាទិត្យទី២សីហាថា គាត់បានចេញពីមន្ទីរពេទ្យ ក្រោយសម្រាកព្យាបាលជំងឺកូវីដ១៩ចំនួន ៣ សប្តាហ៍ ក្រោយធ្វើតេស្តវិជ្ជមានជំងឺនេះ។

ដំណឹងនេះកើតឡើង ខណៈដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌាដ៏មានឥទ្ធិពលលោក អាមីត សា បានលាតត្រដាងថាគាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដែលចម្លង មនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃនិងសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី ២ នៅលើពិភពលោក។

បច្ចុប្បន្ន មនុស្សជាង ១,៧ លាននាក់បានឆ្លងជំងឺនេះនៅឥណ្ឌា ដោយធ្វើឱ្យប្រទេស នេះមានចំនួនអ្នកឆ្លងខ្ពស់បំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិកនិងប្រេស៊ីល និងមានមនុស្សស្លាប់ជាង ៣៧.០០០ នាក់។

កូនប្រុសរបស់គាត់ ជាតារាសម្តែងដែរនោះ គឺលោក អាប៊ីសេក បាចចាន់ ដែលចូលមន្ទីរពេទ្យក្នុងពេលដំណាលគ្នា នឹងបន្តដេកពេទ្យទៀត ខណៈ កូនប្រសាស្រីជាតារាសម្តែងនិងជាអតីតបវរកញ្ញាពិភពលោក នាង អៃស្វាយ៉ា រ៉ៃ និងចៅស្រី អារ៉ាដយ៉ា បានចេញពីមន្ទីរពេទ្យកាលពីសប្តាហ៍មុន៕ ដោយ៖ កញ្ញាដាលីស/Ha

លោក អាមីតាប បាចចាន់ ចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម