យុវតី​ម្នាក់​បាត់​ខ្លួន​ពី​ផ្ទះ​ជាមួយនិង​ទ្រព្យសម្បត្តិ​មួយចំនួន នៅ​ស្រុក​មេសាង​

1211
ចែករម្លែក

ដោយ​៖​ចាន់ ថន / ព្រៃវែង​: សង្ស័យ​រត់តាម​សង្សា យុវតី​វ័យ​១៧​ឆ្នាំ​ម្នា​ក់បាន​បាត់​ពី​ផ្ទះ​ដោយ​យក​មាស​ជិត​១​តម្លឹង លុយ​៥០​ម៉ឺន​រៀល បង្ក​ការភ្ញាក់ផ្អើល​កាល​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រម៉ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង​។​

​យុវតី​ដែល​បាត់​ខ្លួន​ឈ្មោះ ហ៊ាន ចាន់​រ័ត្ន ភេទ​ស្រី អាយុ​១៧ ឆ្នាំមាន​ទីលំនៅ​ភូមិ​ខាងលើ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ឈ្មោះ ហ៊ាន វ៉ាន់ ភេទ​ប្រុស​អាយុ​៤៥ ឆ្នាំ និង​ឈ្មោះ យ៉ាន់​សោ​ភ័​ណ្ឌ អាយុ​៤៤​ឆ្នាំ​, ត្រូវជា​ឪពុកម្ដាយ​របស់​នាង ឈ្មោះ ហ៊ាន ចាន់​រ័ត្ន មិនបាន​នៅផ្ទះ​ទេ ដោយ​ពួកគាត់ ចេញទៅ​រកស៊ី ធ្វើការ​នៅ​ក្រុងភ្នំពេញ​។ ទុក​ឲ្យ​ឈ្មោះ ហ៊ាន ចាន់​រ័ត្ន និង​បងប្អូន​២​នាក់​ទៀត ឲ្យ​នៅចាំ​ផ្ទះ ស្រាប់តែ​យុវតី​ខាងលើនេះ បានចេញ​បាត់​ពី​ផ្ទះ ដោយ​យកទៅ​ជាមួយ​នូវ​ទ្រព្យសម្បត្តិ​មួយចំនួន​មាន មាស​ជិត​មួយ​តម្លឹង និង​លុយ ៥០០.០០០​រៀល ដោយ​មិនដឹង​មូលហេតុ​ទៅណា​?

​បច្ចុប្បន្ន​ឪពុកម្ដាយ​កំពុង​មានការ​ភ័យ​បារម្ភ​ខ្លាច នាង​ចាញ់បោក​មិត្តភក្ដិ ឬ​គេ​យកទៅ​ធ្វើបាប​។ ហេតុនេះ ក្រុមគ្រួសារ​សូម​អំពាវនាវ​ដល់​មហា​ជន ក៏ដូចជា​សមត្ថកិច្ច ប្រសិនជា​បានឃើញ​នាង ឬ​នាង​ផ្ទាល់ បើ​បានឃើញ​ព័ត៌មាន​នេះ សូម​ធ្វើការ​ទាក់ទង​ផ្ដល់ដំណឹង​មក​ក្រុមគ្រួសារ​ផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម