ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០

79
ចែករម្លែក

ឆ្នាំជូត
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនមាន​ភាព​ភ្លឺ​ថ្លា​ឬ​ទទួល​នូវ​លទ្ធផល​ឆ្លើយតប​ដូច​ការ រំពឹងទុក​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​ទៅ បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ​ ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​ល្អ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម គួរសម​ផង​។ ​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​មាន​ភាព​ស្រស់ ស្រាយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម​ហើយ​ភាព​សុខដុម​ក៏​កើត មាន​ច្រើន​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​បើ​ចង់​ពឹងពាក់​នរណាម្នាក់​តែង​សម្រេច​សម​ដូច​ប្រកប​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

ឆ្នាំខាល
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​បើ​កើតមាន​បញ្ហា​អ្វី គប្បី​មានការ​ប្រយ័ត្នប្រយែង និង​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ ការប្រកប​ការងារ​ជួប​លើ​កំណាត់​ផ្លូវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច ដូច្នេះ​ទាល់តែ​លោកអ្នក​ប្រយ័ត្ន ប្រយែង​ទើប​ពុំមាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ ណាមួយ​។​

រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ចូរ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​មិនល្អ ចំពោះមុខ​ណាស់​។​សម្រាប់​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​មិន​ផ្តល់​ផល​ល្អ​ផងដែរ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះឯង​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ពាក្យសម្តី​ទើប​ប្រពៃ​បំផុត​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា និង​ស្រស់ស្រាយ​ប្រពៃ​ហើយ​ការ រស់នៅ​ប្រកបទៅដោយ​ភាព​សុខដុម​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុម មនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ទៅ​ទិសបស្ចឹម​ព្រោះ​ងាយ​ជួប​ឧ​ប្ប​តិ្ត​ហេតុ​យាយី​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​មើល​ដោយ​ភ្នែក​កុំ​ស្តាប់​ដោយ​ត្រចៀក​ប្រយ័ត្ន​ក្រុម មនុស្ស​ញុះញង់​នាំ​កើត​ជម្លោះ​ប្រកែក​ដោយ​ប្រការ​ណាមួយ​ឡើង​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ បើ​ចង់​ចរចា ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន​ជាទី​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺអាច​មានការ​ខកបំណង​ផង​។​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​តោង​តែង​ចេះ​មើលមុខ​ក្រោយ និង​ប្រយ័ត្ន ប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​រោគ​ជំងឺ​ចូល​យាយី​ឬ​មាន​ឧប្បត្តិហេតុ​អ្វីមួយ​កើតឡើង​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ​ហើយ​បើ ចង់​ទំនាក់ទំនង​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។​ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ​ណាស់​ចូរ​ប្រយ័ត្ន​រោគ​ចាស់​យាយី​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​កើត​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិន ត្រូវ​ច្រងេងច្រងាង​នោះឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើតរឿង​ដូច​ពាក្យចាស់​ថា​”​យក​សាំង​ជះ លើ​ភ្លើង​”​បន្ថែម​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​មាន​ល្អ​ខ្លះ​និង​អាក្រក់​ខ្លះ​លាយឡំ​គ្នា ប៉ុន្តែ យ៉ាងណា​ក៏​ដំណើរ​ជីវិត​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួប​បញ្ហា​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។ ដោយសារ​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​ការប្រកប​ការងារ និង​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​នៅមាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំច
​រាសី​ស្រុតចុះ​។ ការរស់នៅ​លោកអ្នក​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ងាយ កើត​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​បញ្ហា​ច្រើន​បន្តិច​គប្បី​ប្រយ័ត្ន ប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​អស់សង្ឃឹម​ព្រោះតែ​ម្នាក់ៗ​គិត​ច្រើនតែ​ម្នាក់ឯង​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​លោកអ្នក​ធ្វើ​អ្វីមួយ​មិនអាច​ពឹងផ្អែក​អ្នកដទៃ​បានទេ​ពី ព្រោះថា​ងាយ​កើត​បញ្ហាលំបាក​នាគ្រា​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងារ​បើ​ទោះបី​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ក្តី​ក៏មាន​ភាព​ស្ងប់ស្ងៀម​មិនមាន​ផល​អាក្រក់​ចូលមក​នាំ​ពិបាក​រែកពន់​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស ឬ​ហោះ​រំលង​ជានិច្ច​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើន​ប្រយ័ត្ន​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ទីតាំងផ្សាយពាណិជ្ជកម្ម