នាយករដ្ឋមន្ត្រីស្រីហ្វាំងឡង់ អាយុ៣៤ឆ្នាំ រៀបការជាមួយដៃគូ ចាស់វស្សារបស់នាង

1026
ចែករម្លែក

នាយករដ្ឋមន្រ្តីហ្វាំងឡង់ សានណា ម៉ារីន បានប្រកាសកាលពីថ្ងៃអាទិត្យទី២សីហាថា នាងបានរៀបការជាមួយដៃគូចាស់វស្សារបស់នាង ពោលគឺ ៨ ខែបន្ទាប់ពីក្លាយជា ប្រមុខរដ្ឋាភិបាល។

នាងម៉ារីនអាយុ ៣៤ ឆ្នាំបាននិយាយនៅលើគណនី Instagram របស់នាងថា នាងបានរៀបការជាមួយលោក ម៉ាគូស រ៉ាអ៊ីកកូណេន កាលពីថ្ងៃសៅរ៍ និង បានបង្ហោះរូបភាពគូស្នេហ៍នេះនៅក្នុងឈុតអាពាហ៍ពិពាហ៍រួមជាមួយនឹងផ្កាពណ៌ស មួយបាច់។

រដ្ឋាភិបាលហ្វាំងឡង់បាននិយាយនៅលើវេបសាយរបស់ខ្លួនថា ពិធីមង្គលការនេះ បានធ្វើឡើងនៅឯវិមានកេសារ៉ាន់តា ដែលជាទីលំនៅផ្លូវការរបស់នាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលបាននិយាយថា ក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធបំផុតបានចូលរួម។

រដ្ឋាភិបាលបាននិយាយថា នាងម៉ារីននិងលោករ៉ាអ៊ីកកូណេនបានរួមរស់ជាមួយគ្នា អស់រយៈពេល ១៦ ឆ្នាំហើយមានកូនស្រីអាយុ ២ឆ្នាំកន្លះម្នាក់។

នាងម៉ារីន ជាអ្នកប្រជាធិបតេយ្យសង្គមនិយមដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម ដ៏លេចធ្លោនិងជាអ្នកតស៊ូមតិយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថាន បានក្លាយជា នាយករដ្ឋមន្រ្តីហ្វាំងឡង់កាលពីខែធ្នូ។

នៅគ្រានោះ លោកស្រីគឺជាប្រមុខរដ្ឋាភិបាលដែលមានវ័យក្មេងជាងគេបំផុត នៅលើពិភពលោក ជាតំណែងពិសេសដែលនាងបានបាត់បង់ទៅវិញនៅប៉ុន្មាន សប្តាហ៍ក្រោយ ជាមួយនឹងការវិលត្រឡប់ទៅកាន់អំណាចរបស់អធិការបតីអូទ្រីស លោក សេបាស្ទាន ឃើស នៅអាយុ ៣៤ ឆ្នាំកាលពីចុងខែនេះ៕ ដោយ៖ កញ្ញាដាលីស/Ha

នាយករដ្ឋមន្រ្តីហ្វាំងឡង់ សានណា ម៉ារីន រៀបការជាមួយលោក ម៉ាគូស រ៉ាអ៊ីកកូណេន កាលពីថ្ងៃសៅរ៍

ទីតាំងផ្សាយពាណិជ្ជកម្ម