ក្លឹប Inter Milan ត្រៀម​ដាក់សំណើរ​ផ្ទេ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដើម្បី​នាំយក​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី នៅ​រដូវក្តៅ​ឆ្នាំក្រោយ​

230
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Inter Milan កំពុង​កសាង​ក្រុម​ឡើងវិញ​ហើយនឹង​ព្យាយាម​សម្រេច​កិច្ច​ព្រម ព្រៀង​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិ​បាល់ទាត់​របស់​ក្លឹប​នេះ​។​
​ ​
​ក្លឹប​យក្ស​អ៊ីតាលី​នេះ​កំពុង​តាមមើល​យ៉ាង​យកចិត្តទុកដាក់​លើ​ស្ថានភាព​ដែល​រកាំរកូស​រវាង​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និង​ក្លឹប Barcelona​ដែល​ទំនងជា​កាន់តែ​អាក្រក់​ទៅ នៅ​សប្តាហ៍​នេះ​។​
​ ​
​ម៉េ​ស​ស៊ី វ័យ​៣៣​ឆ្នាំ មិនទាន់​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លឹប Barcelona នៅឡើយ​ទេ ហើយ អាច​នឹង​ដើរចេញ​នៅ​រដូវ​កាល​ក្តៅ​ឆ្នាំក្រោយ ហើយ​ក្លឹប Inter Milan ត្រៀម​ដាក់សំណើ ផ្ទេរ​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​។​
​ ​
​មានការ​លើកឡើងថា ក្លឹប Inter Milan នឹងដាក់​សំណើ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដើម្បី​ផ្ទេរ ម៉េ​ស​ស៊ី ដែល​អាចមាន​ទឹកប្រាក់​សរុប​ដល់​២៣៥​លាន​ផោន សម្រាប់​កិច្ចសន្យា​លេង​៤​ឆ្នាំ​។​
​ ​
​វា​នឹងធ្វើ​ឲ្យ​កីឡាករ​ឆ្នើម​រូបនេះ​អាច​រកបាន​ក្បែរ​៦០​លាន​ផោន​ក្នុង​មួយឆ្នាំ​ហើយនឹង​បន្ត​លេង ដល់​វ័យ​៣៨​ឆ្នាំ​នៅក្នុង​វិស័យ​បាល់ទាត់​អឺរ៉ុប​។​
​ ​
​លទ្ធភាព​បែបនេះ​មានន័យថា ម៉េ​ស​ស៊ី នឹង​លេង​ក្នុង​លី​ក​តែមួយ​ជាមួយ​គូប្រជែង គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristinao Ronaldo) ហើយនឹង​ឡើងមក​ជំនួស​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ក្នុងឋានៈ​ជា​កីឡាករ​ដែល​រកបាន​ចំណូល​ខ្ពស់បំផុត​នៅ​ក្របខណ្ឌ Serie A ។
​ ​
​បើទោះបីជា​ទើប​ទទួលបាន​ពាន​បាល់​មាស Ballon d`Or កាលពី​ឆ្នាំមុន និង​ត្រូវបាន​គេ​កោត សរសើរ​ថា ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​វិស័យ​បាល់ទាត់ ម៉េ​ស​ស៊ី មិន​អាចជួយ​ក្រុម Barcelona ដែល​បាន​របូត​ពាន​ជើងឯក​ក្របខណ្ឌ La Liga ទៅលើ​គូប្រជែង Real Madrid ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi)

ទីតាំងផ្សាយពាណិជ្ជកម្ម