តាន​ហ្គា​យ អឹ​ន​ដុម​បេ​ឡេ ចង់​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្រុម Inter Milan ប៉ុន្តែ​លោក ម៉ូ​រី​ញ៉ូ ឲ្យ​យក​គំរូ​តាម សន់ ហឿង​មីន​

204
ចែករម្លែក

​កីឡាករ តាន​ហ្គា​យ អឹ​ន​ដុម​បេ​ឡេ (Tanguy Ndombele) ចង់​ចូលរួម​ជាមួយ​ក្លឹប​អ៊ីតាលី Inter Milan ប៉ុន្តែ​ក្លឹប Tottenham មិន​ចង់​លក់​កីឡាករ​ដែល​ខ្លួន​ផ្ទេរ​ក្នុងតម្លៃ​ខ្ពស់បំផុត​៥៥​លាន​ផោន រូបនេះ​ទេ បន្ទាប់ពី​កីឡាករ​រូបនេះ​ទើប​បង្ហាញមុខ​បាន​១​ឆ្នាំ ប៉ុន្តែ​គេ​ដឹងថា កីឡាករ​វ័យ​២៣​ឆ្នាំ រូបនេះ​មិន​សប្បាយចិត្ត​នោះទេ​។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) គឺជា​អ្នកគាំទ្រ​កីឡាករ​រូបនេះ ហើយ​គ្រូបង្វឹក សញ្ជាតិ​អ៊ីតាលី​រូបនេះ​ជឿថា ពួកគេ​អាច​នឹង​បញ្ចុះបញ្ចូល​ក្លឹប Spurs ឲ្យ​ធ្វើការ​ដោះដូរ​ជាមួយ នឹង​កីឡាករ​ម្នាក់​របស់​ក្លឹប Inter Milan ។​
​ ​
​ខ្សែការពារ​សញ្ជាតិ​ស្លូ​វ៉ា​គី ស្គ្រី​នៀ (Skriniar) អាចជា​បេក្ខភាព​សម្រាប់​ជំនួស​តំណែង​កីឡាករ ជែ​ន វើ​តុង​ហិន (Jan Vertonghen) បន្ទាប់ពី​ខ្សែការពារ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​ចាកចេញ ពី​ក្លឹប Spurs ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​នៅ​ខែ​នេះ បន្ទាប់ពី​ចប់​កិច្ចសន្យា​។​
​ ​
​ប៉ុន្តែ​ក្លឹប Spurs បដិសេធ​មិន​បោះបង់ចោល​កីឡាករ អឹ​ន​ដុម​បេ​ឡេ ទេ​។ ក្លឹប​នេះ​នៅតែ​ជឿថា កីឡាករ​រូបនេះ​អាច​នឹង​យក​គំរូ​តាម​កីឡាករ សន់ ហឿង​មីន (Son Heung Min) និង​កីឡាករ ម៉ូ​សា ស៊ី​សូ​កូ (Moussa Sissoko) នៅក្នុង​ចំណោម​កីឡាករ​សំខាន់​របស់ខ្លួន​។​
​ ​
​សន់ បាន​ព្យាយាម​បង្ខំ​ឲ្យ​មានការ​ចាកចេញ​កាលពី​ឆ្នាំ​២០១៦ បន្ទាប់ពី​លេង​បាន​ត្រឹម​មួយឆ្នាំ ដូចគ្នា​នឹង អឹ​ន​ដុម​បេ​ឡេ ដែរ ប៉ុន្តែ​ទីបំផុត​បាន​សម្រប​ខ្លួន​និង​បាន​ក្លាយជា​កីឡាករ​សំខាន់​ក្នុង ក្រុម​តាំងពី​ពេល​នោះមក​។​
​ ​
​ស៊ី​សូ​កូ បាន​ចុះកិច្ចសន្យា​លេង​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​មានការ​លំបាក​នៅក្នុងពេល​វេលា​ពីរ​ឆ្នាំ ដំបូង​ជាមួយ​ក្លឹប Tottenham មុនពេល​ស្វែងរក​ទម្រង់​លេង​របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ តាន​ហ្គា​យ អឹ​ន​ដុម​បេ​ឡេ (Tanguy Ndombele)

ទីតាំងផ្សាយពាណិជ្ជកម្ម