ប្រធាន​បច្ចេកទេស​ក្លឹប Leverkusen អះអាងថា ក្លឹប Chelsea មិនទាន់​ដាក់សំណើ​ផ្ទេរ​កីឡាករ ខាយ ហា​វើត នៅឡើយ​ទេ​

220
ចែករម្លែក

ប្រធាន​បច្ចេកទេស​ក្លឹប Bayer Leverkusen សាយ​ម៉ុ​ន រ៉ូ​ល​ហ្វេ​ស (Simon Rolfes) បាន​អះអាង ថា ក្លឹប Chelsea មិនទាន់​ដាក់សំណើ​ផ្លូវការ ដើម្បី​ផ្ទេរ​កីឡាករ ខាយ ហា​វើត (Kai Havertz) នៅឡើយ​ទេ​។​
​ ​
​តាម​ព័ត៌មាន​ថា ខ្សែប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូបនេះ អន្ទះសា​ចង់​ផ្ទេរ​មកលេង​នៅ​ពហុកីឡា ដ្ឋាន Stamford Bridge នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ទទួលបាន​ចំណាប់អារម្មណ៍​ពី​ក្លឹប​មួយចំនួន​នៅ អឺរ៉ុប​។​
​ ​
​គេ​ជឿថា ហា​វើត បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួចហើយ​បន្ទាប់ពី​ចាប់អារម្មណ៍​នឹង​ផែន ការ​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) សម្រាប់​ក្លឹប Chelsea ។​
​ ​
​ហើយ​អ្វីដែល​នៅ​មិនទាន់​ដាច់ស្រេច​គឺ​តម្លៃ​រវាង​ក្លឹប​ទាំងពីរ ប៉ុន្តែ​លោក រ៉ូ​ល​ហ្វេ​ស អះអាងថា ក្លឹប Chelsea មិនទាន់​ដាក់សំណើ​ផ្ទេរ​នៅឡើយ​ទេ​។​
​ ​
​លោក រ៉ូ​ល​ហ្វេ​ស បាន​និយាយថា “​យើង​មិនទាន់​ទទួលបាន​សំណើ​ផ្លូវការ​នៅឡើយ​ទេ​។ យើង​មិនទាន់មាន​សំណើ​នៅឡើយ​ទេ​។ យើង​ដឹងថា ក្លឹប​ជាច្រើន​ចាប់អារម្មណ៍ ប៉ុន្តែ​នៅ​មិន ទាន់​មាន​សំណើ​ផ្លូវការ​នៅឡើយ​ទេ​។​
​ ​
​ក្លឹប Leverkusen បានកំណត់​តម្លៃ​កីឡាករ​របស់ខ្លួន​ប្រហែល​ពី ៩០​លាន​ផោន ប៉ុន្តែ​ក្លឹប Chelsea មាន​អារម្មណ៍​ថា ពួកគេ​អាចមាន​លទ្ធភាព​ត្រឹម​ក្បែរ​៧០​លាន​ផោន​ប៉ុណ្ណោះ​។ ប្រធាន​បច្ចេកទេស​រប​ស់​ក្លឹប Chelsea លោកស្រី ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) បាន​ជួបចរចា​ជាមួយ​ក្លឹប​អាល្លឺម៉ង់ Leverkusen ជុំវិញ​លទ្ធភាព​ផ្ទេរ​ហើយ​មាន ទំនុកចិត្ត​ថា នឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខាយ ហា​វើត (Kai Havertz)

ទីតាំងផ្សាយពាណិជ្ជកម្ម