ជំងឺ​ជើងដំរី​៖ អ្វី​ទៅជា​សញ្ញា​ប្រមាន​របស់​ជំងឺ​នេះ​?

364
ចែករម្លែក

​ជំងឺ​ជើងដំរី​គឺជា​ជំងឺ​ម្យ៉ាង​ដែល​បង្កឡើង​ដោយ​ដ​ង្ហូ​វ​ប៉ា​រ៉ា​សិត ដែល​ឆ្លង​តាមរយៈ​សត្វ​ម៉ូ​ស និង​បង្ក​ជាការ​ស្ទះ​ដល់​ប្រព័ន្ធ​ទឹករងៃ​នៅ​ជើង​។ ករណី​ភាគច្រើន រោគសញ្ញា​របស់​ជំងឺ​នេះ​មិនមាន​ឡើយ​លុះត្រាតែ​ឆ្លង​ដល់​កម្រិត​ធ្ងន់ធ្ងរ​។ យ៉ាងណាមិញ ជំងឺ​ជើងដំរី​អាចមាន​រោគសញ្ញា​ប្រមាន​របស់​វា​ដែរ​ដូចជា​៖

ហើមជើង និង​ដៃ​
​រោគសញ្ញា​មួយ​នៃ​ជំងឺ​ជើងដំរី​គឺជា​ការ​ហើមជើង និង​ដៃ​ដោយសារតែ​ការកើនឡើង​ជាតិ​ទឹក​ច្រើន​។ រឿងនេះ​អាច​និយាយថា ដៃ​ម្ខាង ឬ​ជើង​ម្ខាង​រីក​ធំ​ច្រើនដង ហើយ​ធំ​ជាង​ទំហំ​ធម្មតា ដែល​មើលទៅ​មាន​លក្ខណៈ​ដូចជា​ជើងដំរី​តែម្តង​។​

ស្បែក​ស្ងួត​
​ករណី​ភាគច្រើន ស្បែក​នៅ​កន្លែង​មាន​បញ្ហា​អាច​ទៅជា​ស្ងួត និង​ក្រាស​ជាង​ធម្មតា​។ វា​ក៏​នាំ​ឲ្យ​កើតជា​ដំបៅ មាន​សភាព​ទ្រុត និង​ខ្មៅ ដោយសារតែ​កង្វះ​លំហូរ​ឈាម​ទៅ​កន្លែង​នោះ​។​

ល្ហិតល្ហៃ​
​អារម្មណ៍​នៃ​ការ​គ្មាន​ផាសុកភាព​បែប​ល្ហិតល្ហៃ​គឺជា​អាកា​រៈ​មួយ​ចំបង​គេ​នៃ​ជំងឺ​ជើងដំរី​។ នៅពេល​ជំងឺ​នេះ​វិ​វ​ឌ្ឈ​ន៍​ទៅមុខ អាកា​រៈ​ផ្សេងៗ​អាច​កើត​កើតមាន​ដូចជា ក្តៅខ្លួន​ធ្ងន់ធ្ងរ និង​គ្រុនញាក់​។ នេះ​ដោយសារតែ​ការបង្ក​រោគ និង​ការ​រលាក​។​

ថង់​ពងស្វាស​រីក​ធំ​
​ករណីបែបនេះ​ច្រើន​ឃើញ​នៅ​ដំណាក់កាល​យូរៗ ហើយ​វា​ក៏​ជាស​ញ្ញា​មួយ​របស់​ជំងឺ​ជើងដំរី​ដែរ​។ យ៉ាងណាមិញ ស្បែក​នៅក្រោម​លិង្គ​អាច​នឹង​តឹង ដែលជា​ហេតុ​នាំ​ឲ្យ​ឈឺចាប់ និង​ក្រហាយៗ​បាន​។​

ហើម​សុដន់​
​វា​មិន​ខុសគ្នា​នឹង​បុរស​ទេ ជំងឺ​ជើងដំរី​ក៏​អាច​ប៉ះពាល់​ទៅលើ​ប្រដាប់ភេទ​ខាងក្រៅ​របស់​ស្ត្រី​ដែរ​។ វា​អាច​បណ្តាល​ឲ្យ​ដំបៅ​នៅ​ស្បែក​ចន្លោះ​ភ្លៅ និង​ហើម​សុដន់​ទៀតផង​។ រឿងនេះ​ច្រើនតែ​បណ្តាល​ឲ្យ​រីក​កូនកណ្តុរ ដោយសារតែ​ការស្ទះ​លំហូរ​ទឹករងៃ​ក្នុង​កូនកណ្តុរ និង​សុដន់​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម