ចង់​ព្យាបាល​ពោះវៀន​? កុំ​រំលង​អាហារ​ទាំងនេះ​

620
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​មួយចំនួន​អាចជួយ​ព្យាបាល​រក្សា​សុខភាព​ពោះវៀន​បាន​យ៉ាង​ប្រសើរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​?

១. ចេក​
​ផ្លែឈើ​នេះ​ជួយ​រក្សា​តុល្យភាព​នៃ​បាក់តេរី​ពោះវៀន ហើយ​បន្ថយ​ការ​រលាក​។​

២. យ៉ា​អួរ​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូ​បាយ​អូ​ទិ​ក​ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​ពោះវៀន និង​រក្សា​តុល្យ ភាព នៃ​បាក់តេរី​ក្នុង​ពោះវៀន​។​

៤. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​
​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​ល្អ​បំផុត​សម្រាប់​ព្យាបាល​ពោះវៀន គឺ​ផ្កា​ខាត់ណា​ខៀវ​។ បន្លែ នេះ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​ពោះវៀន​និង​អាច​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ​រួមបញ្ចូល​ទាំង​ជំងឺមហារីក​ពោះវៀនធំ​។​

៥. ឈើអែម​
​ជាតិ​ហ្គាស​អាច​ប្រមូលផ្ដុំ​ក្នុង​ក្រពះ​ដែល​អាច​បង្កបញ្ហា​ពិបាក​រំលាយ​អាហារ​និង​ហើមពោះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អ្នក​គួរ​រួមបញ្ចូល​ឈើអែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ឈើអែម​ជា ប្រភេទ​នៃ​សារធាតុ carminative ដែល​ជួយ​កម្ចាត់​ជាតិ​ហ្គាស​ឧស្ម័ន​ដែល​ប្រមូលផ្ដុំ​ក្នុង​ក្រពះ​។ ម្យ៉ាងវិញទៀត​គ្រឿងទេស​នេះ​ក៏​អាចជួយ​ឱ្យ​ការរំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​ផងដែរ​។​

៦. អង្ករសម្រូប​
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​បាយ​អង្ករសម្រូប​ល្អ​ខ្លាំង​ចំពោះ​ការរំលាយ​អាហារ​? បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​ក្នុង​អាហារ​នេះ​អាចជួយ​សម្អាត​រាល់​ជាតិពុល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ដូច្នេះ​វា​នឹង​អាច​ដំណើរការ​មុខងារ​បាន​កាន់តែ​ប្រសើរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម