សម្លម្ជូរ​ល្ហុង​

1191
ចែករម្លែក

+ គ្រឿងផ្សំ​
– ល្ហុង​១​ផ្លែ​តូច​ល្មម​
– ត្រី​ធូ​ណា​កំប៉ុង ១​កំប៉ុង​
– កាពិ កន្លះ​ស្លាបព្រា​បាយ​
– គ្រឿងការី​ក្រហម​១​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ទឹកអំពិល​ទុំ ៣​ស្លាបព្រា​បាយ​
– បង្គា

+ វិធី​ធ្វើ​
– បុក​គ្រឿងការី​ក្រហម ត្រី​ធូ​ណា និង​កាពិ​ឲ្យ​ម៉ត់ ហាន់​ល្ហុង​ជា​កង់​ដុំៗ​ធំ​ល្មម
– ដាក់​ដាំទឹក​ឲ្យ​ពុះ​រួច​ដាក់​គ្រឿង​បុក​ចូល​កូរ​ឲ្យ​សព្វ​រួច​ដាក់​ល្ហុង​ចូល ដាក់​ទឹកត្រី និង​ទឹកអំបិល​ទុំ កូរ​ឲ្យ​សព្វ​រួច​រម្ងាស់​៣០​នាទី​សឹង​ដាក់​បង្គា​ចូល​ឲ្យ​ឆ្អិន​រួច​ការ​ស្រេច ៕ ប្រភព​: Poiluang Cooking​

ទីតាំងផ្សាយពាណិជ្ជកម្ម