វិធី​ដាំ​ស្ពៃបូកគោ​ក្នុង​ធុង​ស្នោ​

1349
ចែករម្លែក

-​ទិញ​គ្រាប់ពូជ​ស្ពៃ​ដែល​អ្នក​ចង់​ដាំ​( គ្រាប់ពូជ អាច​រកបាន​នៅតាម​ផ្សារ​កសិកម្ម​នានា​)
-​ត្រៀម​ផើង​ដំណាំ​ដែលមាន​រង្វង់​មាត់ធំ ឬ​ធុង​ស្នោ​ក៏បាន​
-​ដី​មាន​ជីជាតិ​(​ដី​លាយ​ល្បាយ​លាមក​សត្វ​ស្ងួត ឬ​ជី​កំ​ប៉ុ​ស្ត​)
-​រៀបចំ​ថ្នាល នៅក្នុង​ធុង​ស្នោ ដែលមាន​ដី​មាន​ជីជាតិ​ល្អ មាន​លាយ​ល្បាយ​ជីលា​មក​គោ ឬ​ជី​កំ​ប៉ុ​ស្ត និង​កម្ទេច​ស្លឹកឈើ​ងាប់ រួច​ស្រោច​ទឹក​ឱ្យ​ជោគ និង​ទុក​ដី​ហោល​ចោល​រយៈពេល​៧​ថ្ងៃ​
-​មុន​យក​គ្រាប់ពូជ​ទៅ​សាប ត្រូវយក​គ្រាប់ពូជ​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧ​ណ្ឌៗ រយៈពេល​២៥​នាទី ដើម្បី​ជួយ​ធ្វើឱ្យ​គ្រាប់​ឆាប់​ដុះ​

-​រោយ​គ្រាប់ពូជ​នៅ​នឹង​ថ្នាល ហើយ​រោយ​ដី​ពីលើ​ថើៗ​ហើយ​ស្រោច​ទឹក​
-​ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ ព្រឹក​ម្តង ល្ងាច​ម្តង​
-​ត្រូវ​សម្អាត​ស្មៅ​ដែល​ដុះ នៅក្នុង​ថ្នាល​ចេញ
-​ក្រោយ​សាប​រយៈពេល ៣ – ៤ អាទិត្យ កូន​ស្ពៃ​មាន​ស្លឹក​ពី ៤ ទៅ ៨ សន្លឹក យើង​អាច​ដកយក​ទៅ​ស្ទូង​បាន​ហើយ​
– មុនដ​កកូន​ស្ពៃក្តោប​បូក​គោម​កដាំ ត្រូវ​ស្រោច​ទឹក​ក្នុង​ថ្នាល​ឱ្យ​ជោគ​រយៈពេល​កន្លះ​ម៉ោង ដើម្បី​ការពារ​កុំឱ្យ​ដាច់​ឫស​

-​ចាក់ដី​ដែលមាន​លាយ​ជី​លាមក​សត្វ​ស្ងួត ឬ​លាយ​ជី​កំ​ប៉ុ​ស្ត ចូលក្នុង​ផើង​ដំណាំ ហើយ​ស្រោច​ទឹក​ឱ្យ​ជោគ​
-​ដកយក​កូន​ស្ពៃបូកគោ​ដែល​ថ្លោសៗ​ល្អ មក​ស្ទូង​ក្នុង​ផើង​ដំណាំ រួច​យក​កំណាត់​ចំបើង​ខ្លីៗ មក​រោយ​គ្រប​តាម​គល់​ដំណាំ ដើម្បី​ការពារ​សំណើម​ដី និង​សម្ពាធ​គ្រាប់​ភ្លៀង​ពេល​មាន​ភ្លៀង​ធ្លាក់​
-​ការ​ស្ទូង​កូន​គួរ​ធ្វើឡើង​នៅពេល​ល្ងាច ត្រជាក់ ដើម្បី​កុំឱ្យ​អន់​ដើម​នៅពេល​ត្រូវ​កម្តៅថ្ងៃ​
-​ចន្លោះ​ពី​គុម្ព មួយ​ទៅ​គុម្ព​មួយ ត្រូវមាន​ប្រវែង​ប្រមាណ ៣​តឹក
-​ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់​មួយថ្ងៃ​៣​ដង ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ក្រោយ​ស្ទូង​បាន​រយៈពេល​៣​ថ្ងៃ​

-​បើ​នៅ​រដូវភ្លៀង​ធ្លាក់ ត្រូវ​ក្រោក​ស្រោច​ទឹក​ពី​ព្រលឹម​ឡើង ដើម្បី​លាង​ទឹកភ្លៀង​ចេញ ព្រោះ​ទឹកភ្លៀង​អាចធ្វើឱ្យ​កូន​ដំណាំ​រលួយ​
-​ត្រូវ​ឧស្សាហ៍​ដកស្មៅ ជ្រុំដី
-​ស្ពៃក្តោប​បូកគោ នឹង​ផ្តល់​ផល​ក្រោយ​ស្ទូង ក្នុង​រយៈពេល ៥០ – ១០០ ថ្ងៃ ទៅតាម​ប្រភេទ​ពូជ ៕ ប្រភព​: អ៊ាង សុផល្លែត​

ទីតាំងផ្សាយពាណិជ្ជកម្ម