រដ្ឋមន្ត្រី​ឥណ្ឌា​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ឆ្លង​ជំងឺ​កូវី​ដ​១៩

678
ចែករម្លែក

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ឥណ្ឌា លោក​អា​មី​ត សា​ ត្រូវបាន​នាំ​ចូល​មន្ទីរពេទ្យ​កាលពី​ថ្ងៃអាទិត្យ​ទី​២​សីហា​បន្ទាប់ពី​បាន​ឆ្លង​វីរុស​កូវី​ដ​១៩ ​ហើយ​បាន​ក្លាយជា​អ្នកនយោបាយ​ជាន់​ខ្ពស់​បំផុត​នៅ​ប្រទេស​នេះ​ដែល​ត្រូវ​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។​

លោក​អា​មី​ត ដែល​ជា​ជំនួយការ​ជិតស្និទ្ធ​ជា​មួយ​នាយករដ្ឋមន្ត្រី លោក​ណា​រេ​នដ្រា ម៉ូ​ឌី គឺជា​អ្នក​នាំ​ក្រសួង​មួយ ដែល​បាន​នាំមុខ​គេ​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​នេះ​។​

​ឥណ្ឌា មាន​ចំនួន​ឆ្លង​ច្រើន​បំផុត​ទី​៣ នៅលើ​ពិភពលោក​បន្ទាប់​ពី​សហ​រដ្ឋ​អាម៉េរិក​និង​ប្រេ​ស៊ីល ដោយ​មនុស្ស​ជិត ១,៧ លាន​នាក់​បាន​ឆ្លងកូវី​ដ​១៩ និង​មាន​អ្នកស្លាប់​ចំនួន ៣៦.៥០០ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក​អា​មី​ត​

ទីតាំងផ្សាយពាណិជ្ជកម្ម