អ្នកទទួលការវះកាត់ប្តូរមុខដំបូងគេបង្អស់របស់អាម៉េរិក ទទួលមរណភាព

311
ចែករម្លែក

លោកស្រី ខូននី ខាល់ ជាអ្នកទទួលការវះកាត់ប្តូរមុខដំបូងគេបង្អស់របស់អាម៉េរិក បានទទួលមរណភាពនៅអាយុ ៥៧ ឆ្នាំ នេះយោងតាមគ្លីនិក Cleveland នៅរដ្ឋអូហៃយ៉ូ កន្លែងដែលលោកស្រីបានទទួលការវះកាត់ប្តូរមុខកាលពីជិត១២ឆ្នាំមុន។

មណ្ឌលសុខភាពនេះមិនបានចុះបញ្ជីមូលហេតុនៃការស្លាប់កាលពីថ្ងៃសុក្រទី ៣១ ខែកក្កដានោះទេ ដោយដកស្រង់សម្តីរបស់វេជ្ជបណ្ឌិតរបស់លោកស្រីឈ្មោះ ហ្វ្រែង ផាផាយ ដែលនិយាយថា “នាងគឺជាអ្នកត្រួសត្រាយផ្លូវដ៏អស្ចារ្យមុនគេ”។

លោកផាផាយ ប្រធានវិទ្យាស្ថានវះកាត់ស្បែកនិងវះកាត់ប្លាស្ទិករបស់គ្លីនិក បាននិយាយថា “ការសម្រេចចិត្តរបស់លោកស្រីក្នុងការវះកាត់ប្តូរមុខដ៏គួរឱ្យខ្លាចបំផុតគឺជាអំណោយដ៏ស្ថិតស្ថិរសម្រាប់មនុស្សជាតិទាំងអស់”។

អ្នករស់រានមានជីវិតពីការកាត់ប្តូរមុខទាំងអស់ត្រូវតែលេបថ្នាំការពារភាពស៊ាំពេញមួយជីវិត ដែលអាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ខូននី ខាល់ ស្លាប់កាលពីថ្ងៃទី៣១កក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម