មាស​ឡើងថ្លៃ​ដល់​កំរិត​ខ្ពស់​ជា​ថ្មី​ដោយសារ​បារម្ភ​អំពី​កូវី​ដ​១៩ និង​ដុល្លារ​ចុះខ្សោយ​

326
ចែករម្លែក

​មាស​បាន​ឡើងថ្លៃ​ដល់​កំរិត​ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់​មាន​ជា​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​សីហា នៅពេល​ដុល្លារ​អាម៉េរិក​ចុះថោក​និង​មាន​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺ​កូវី​ដ​១៩​ដែល​ជំរុញ​អោយ​តំរូវការ​លោហ​មាន​តំលៃ​នេះ​កើនឡើង​។​

​មាសគីឡូ​បាន​កើន​០,១​ភាគរយ​មក​នៅត្រឹម​១.៩៧៦,៤៧​ដុល្លារ​ក្នុង​មួយ​អោន​(០,០២៨៣៤៩៥​គីឡូក្រាម​) បន្ទាប់​ពី​វា​បាន​ឡើងដល់​១.៩៨៤,៦៦​ដុល្លារ ក្នុង​ជំនួញ​ដើម​ថ្ងៃ​ចន្ទ​នៅ​អាស៊ី​។​មាស​ទិញ​លក់​សំរាប់​​ប្រគល់​នៅ​អនាគត​នៅ​អាម៉េរិក​ឡើង​០,៥​ភាគរយ ដល់​១.៩៩៦,៣០​ដុល្លារ​ក្នុង​មួយ​អោន​។​

​វីរុស​កូរ៉ូណា​បាន​ចម្លង​មនុស្សជាង​៤,៦​លាន​នាក់​នៅ​អាម៉េរិក និង​ជាង​១៧,៩៦​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​អ្នកជំនាញការ​វីរុស​កូរ៉ូណា​ប្រចាំសេត​វិមាន​របស់​អាម៉េរិកបាន​និយាយកា​លពី​ថ្ងៃអាទិត្យ​ថា អាម៉េរិក​កំពុង​ជួប​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​ដំណាក់កាល​ថ្មី​មួយ ដោយ​ការឆ្លង​រាលដាល​ឥឡូវ​ផ្ទុះ​នៅ​តំបន់​​ជនបទ​ផង​ព្រមទាំង​បណ្តា​ទីក្រុង​ផង​។​

​ក្នុងពេល​ជាមួយគ្នា ប្រាក់​ដុល្លារ​ចុះថោក​ទាប​បំផុត​នៅ​ជាង​២​ឆ្នាំ​មកនេះ ធៀប​នឹង​រូបិយ​បណ្ណ​នានា ធ្វើអោយ​មាស​ហាក់​ថោក​សំរាប់​អ្នកកាន់កាប់​ក្រដាសប្រាក់​ផ្សេង​៕​ប្រែ​សម្រួល​៖​វាសនា​

មាស​ដុំ​បាន​ឡើង​០,១% ដល់​តំលៃ​១.៩៧៦,៤៧​ដុល្លារ​ក្នុង​មួយ​អោន​នៅ​ទីផ្សារ​អាស៊ី​កាលពី​ថ្ងៃ​០៣​សីហា​

ទីតាំងផ្សាយពាណិជ្ជកម្ម