លួចទូរស័ព្ឌដៃនៅផ្សារចោមចៅ ម្ចាស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

126
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ព្រោះតែហេតុគ្មានលុយបង់ការប្រាក់ ដែលខ្លួនបញ្ចាំម៉ូតូ បែកគំនិតទៅធ្វើសកម្មភាពលួចយកទូរស័ព្ទដៃនៅកន្លែងអ្នកលក់ តែវាសនាអាក្រក់ ម្ចាស់គេទាន់ ចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅផ្សារចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ហង្ស លីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ នៅឯក្រុងព្រះសីហនុ ទើបមករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែសីហា នេះទេ មានស្រុកកំណើត ភូមិរលួស ឃុំដើមឫស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសម្តីជនសង្ស័យ បានសារភាពថា ខ្លួនជាកម្មករសំណង់ នៅឯក្រុងព្រះសីហនុ ហើយនៅថ្ងៃទី០៣ ខែសីហា នេះត្រូវជាថ្ងៃបង់ការប្រាក់ឲ្យគេដែលខ្លួនបញ្ចាំម៉ូតូ ម្យ៉ាងកន្លែងការងារបានផ្អាកទៀត ទើបនៅព្រឹកថ្ងៃនេះ ធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីស្វែងរកការងារធ្វើផង ចុះពីរថយន្ត ចូលផ្សារចោមចៅ ឆ្លៀតឱកាស ឃើញទូរស័ព្ធដៃម៉ាកសាំសុង ម្ចាស់ដាក់លើទូ កន្លែងអ្នកលក់ យកតែម្តង តែម្ចាស់ឃើញទាន់ចាប់ឃាត់ខ្លួនតែម្តង ។

ក្រោយកើតហេតុ ម្ចាស់ទូរស័ព្ទសុំយកតែទូរស័ព្ទវិញទេ មិនប្តឹងផ្តល់ សូមឲ្យប៉ូលិសនាំយកទៅធ្វើការអប់រំមុននឹងអនុញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម