នាយករដ្ឋមន្ត្រី​អំពាវនាវ​អោយ​ទប់​ស្តាត់នៅ​ពេល​កូវី​ដ​១៩​រាលដាល​ដល់​រោងចក្រ​នៅ​ដា​ណាំ​ង​

304
ចែករម្លែក

​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ ដែល​បាន​ចាប់ផ្តើម​នៅ​ក្រុង​ដា​ណាំង​របស់​វៀតណាម​កាល​ពី​ជាង​មួយ​សប្តាហ៍​មុន បាន​រាលដាល​ទៅដល់​រោងចក្រ​ចំនួន​៤​នៅក្នុង​ទីក្រុង​ភាគ​កណ្តាល​នេះ នេះ​បើ​តាម​ការផ្សាយ​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​សីហា​។​

​កាសែត​Lao Dong​បាន​និយាយថា អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៤​នាក់​ត្រូវបាន​រកឃើញ​នៅ​រោងចក្រ​ក្នុង​សួន​ឧស្សាហកម្ម​ផ្សេងគ្នា​នៅក្នុង​ទីក្រុង​នេះ ។​

​ជុំវិញ​ការផ្ទុះកូ​វីដ​១៩​ថ្មី​នេះ នាយករដ្ឋមន្ត្រី​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ដើម​ខែ​សីហា​នេះ​ជា​ពេល​សំខាន់​សំរាប់​រារាំង​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស​របស់លោក​។​

​ទូរទស្សន៍​VTV​បាន​ស្រង់​សម្តី​របស់​លោក​នាយករដ្ឋមន្ត្រីង្វៀន សួន​ហ្វ៊ុក ដែលថា «​យើង​ត្រូវតែ​បញ្ចេញ​កម្លាំង​មួយ​ទំហឹង​ដើម្បី​ទប់​វីរុស​នៅ​មណ្ឌល​ផ្ទុះ​ជំងឺ​ដែល​យើង​ដឹង ជាពិសេស​នៅ​ក្រុង​ដា​ណាំ​ង​។​ដើមខែ​​សីហា​នឹង​ជា​ពេល​ដាច់​ណាត់​ដើម្បី​បញ្ឈប់​វីរុស​កុំអោយ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​»​។​

​លោក​ហ្វ៊ុក ទទួលស្គាល់ថា ការផ្ទុះ​ជំងឺ​ជា​ថ្មី​នេះ អាច​មាន​ផលប៉ះពាល់​ខ្លាំង​ជាង​ការផ្ទុះ​ជំងឺ​លើក​មុន និង​បាន​បញ្ជា​អោយ​មន្ត្រី​ទប់ស្កាត់​វីរុស​ផង និង​រក្សា​ខ្សែសង្វាក់​ផ្គត់ផ្គង់​ផង​។​

​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​មួយ​ករណី​ទៀត នាំអោយ​ប្រទេស​នេះ​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​៦២១​នាក់ និង​៦​នាក់​ស្លាប់​។​

​សូមបញ្ជាក់​ថា វៀតណាម​ត្រូវ​បាន​សរសើរ​ចំពោះ​វិធានការ​ដាច់ខាត​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​នេះ ចាប់តាំងពី​ពេល​វា​លេចមុខ​ឡើង​ក្នុង​ប្រទេស​នេះ​នៅ​ចុង​ខែ​មករា តែ​ឥឡូវ​កំពុង​ប្រឈម​នឹង​​ការផ្ទុះ​ជំងឺ​នេះ​ជា​ថ្មី​ក្រោយ​មិន​មាន​ការឆ្លង​ក្នុងស្រុក​អស់​ជាង​៣​ខែ ដោយ​មន្ត្រី​អះអាងថា វីរុស​កូរ៉ូណា​ក្នុង​ការផ្ទុះ​ជំងឺ​បច្ចុប្បន្នកា​ចជាង​វីរុ​សមុន​។​

​ការផ្ទុះកូ​វីដ​១៩​បច្ចុប្បន្ននេះ ត្រូវបាន​រាយការណ៍​ដំបូង​កាលពី​ថ្ងៃ​២៥​កក្កដា និង​វា​បាន​រាលដាល​ទៅដល់​ទីតាំង​យ៉ាងតិច​១០​នៅក្នុង​ប្រទេស រួមមាន​ទីក្រុង​ហាណូយ និង​ហូ​ជី​មី​ញ ដោយ​ចម្លង​មនុស្ស​១៧៤​នាក់​និង​សម្លាប់​មនុស្ស​៦​នាក់​។​

​វៀតណាម​នៅ​៧​ថ្ងៃ​មកនេះ​បាន​ធ្វើតេស្តិ៍​រក​វីរុស​លើ​មនុស្ស​ប្រមាណ​៥២.០០០​នាក់​និង​មាន​ផែនការ​ធ្វើតេស្តិ៍​លើ​មនុស្ស​ទាំង​១,១​លាន​នាក់​នៅ​ក្រុង​ដា​ណាំ​ង ក្នុង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​ដ៏​ធំ​ដែល​មិន​​ធា្លប់ធ្វើ​ពីមុនមក​៕​ប្រែ​សម្រួល​៖​វាសនា​

​ប៉ូលិស​ដាក់​បា​រ៉ា​ស​បិទផ្លូវ​ជុំវិញ​តំបន់​ម្តុំ​មន្ទីរពេទ្យ​ដែល​មានអ្ន​ក​កើតកូ​វីដ​១៩​នៅ​ក្រុង​ដា​ណាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម