ព្រឹកស្អែកដ្ឋមន្រ្តីក្រសួងព័ត៌មាននឹងចូលរួមវេទិកាវាយតម្លៃលើការ ងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរយៈកន្លងមក

99
ចែករម្លែក

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី៤ខែ សីហា ឆ្នាំ២០២០ស្អែកនេះនឹងរៀបចំវេទិកាពិភាក្សាវាយតម្លៃសកម្មភាពស្ដីពីសន្និសីទសារព័ត៌ មានស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩និងទិសដៅការងារបន្ដឆ្នាំ២០២០របស់ក្រសួងស្ថា ប័ន និង រដ្ឋបាលរាជធានី-ខេត្ត។

យោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំវេទិការស្ដីពីសន្និសីទសារព័ត៌ មានស្ដីពីវឌ្ឍនភាពការងារឆ្នាំ ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០នេះ ក្រោមអធិ បតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាននិងលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

វេទិកានេះមានគោលបំណងពិភាក្សាវាយតម្លៃនិងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹក នាំលើវិស័យព័ត៌មានរួមជាមួយនិងមតិយោបល់របស់អ្នកសារព័ត៌មានក្នុងន័យកែលម្អបំ ពេញបន្ថែមលើសកម្មភាពនៃការរៀបចំសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការងារឆ្នាំ ២០១៩និងទិសដៅការងារបន្តឆ្នាំ២០២០របស់ក្រសួង ស្ថាប័ន (សន្និសីទសាមញ្ញថ្នាក់ជាតិ ),រដ្ឋបាលរាជធានី-ខេត្ត(សន្និសីទសាមញ្ញថ្នាក់ក្រោមជាតិ ) ក៏ដូចជាសន្និសីទវិសាមញ្ញ (បច្ចុប្បន្នភាពតបនឹងព្រឹត្តិការណ៍ជាក់ស្តែង) ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំឡើងរយៈពេល៧ខែកន្លងមក។

ជាការកត់សម្គាល់តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានរៀបចំធ្វើឡើងយ៉ាងទៀតទាត់កន្លងមកគឺជាវេទិកាមួយដែលបានផ្តល់ឲ្យអ្នកសារព័ត៌មានអាចទទួលបានព័ត៌មានប្រកបដោយតម្លាភាព និង ដោយសេរី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម