ប្រកាសលោកណុប ដារ៉ាជាអភិបាល រងខេត្តជំនួសលោកស៊ូ អារ៉ាហ្វាតដែលត្រូវផ្ទេរភារកិច្ចទៅក្រសួងមហាផ្ទៃ

113
ចែករម្លែក

ដោយគ្រញូង/បាត់ដំបង ៖ នៅសាលប្រជុំសន្និសិទមិត្តភាពបាត់ដំបង ដាណាំងកាលពីព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២០មានពិធីប្រកាសតែងតាំងលោកណុប ដារ៉ាជាអភិបាលរងខេត្តជំនួសលោកស៊ូ អារ៉ាហ្វាតដែលត្រូវផ្ទេរភារកិច្ចទៅក្រសួងមហាផ្ទៃក្រោមអធិបតីភាពលោកសក់ សេដ្ឋារដ្ឋលេខាធិការប្រចាំការតំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ចូលរួមក្នុងនេះដែរមានលោកអ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្ត លោកងួន រតនះអភិបាលខេត្ត ប្រតិភូអមដំណើរសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរនានាជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាង២០០នាក់។

លោកងួន រតនៈ អភិបាលខេត្តបានបញ្ជាក់ថារហូតមកដល់ថ្ងៃទី១ ខែសីហានេះមានប្រជាពលរដ្ឋម្នាក់មកពីប្រទេសថៃក្នុងនោះប្រជាពលរដ្ឋបានធ្វើចត្តាឡឺស័កនៅតាមមូលដ្ឋានបានជាង១លាន៨សែននាក់។សូម្បីតែខេត្តបាត់ដំបងមិនបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ទេប៉ុន្តែរដ្ឋបាលខេត្តនៅតែបន្តយកចិត្តទុកដាក់ណែនាំរដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំតាមអនុសាដនរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋដែលទើបតែត្រឡប់មកពីក្រៅប្រទេស។ក្រៅពីនោះរដ្ឋបាលខេត្តនូវបានផ្តល់សាច់ប្រាក់ដល់ប្រជាជនក្រីក្រដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩គិតត្រឹមថ្ងៃទី១ខែសីហាអស់សាច់ប្រាក់ជាង​១២ពាន់លានរៀលស្មើចំនួន៦៧.៥០០គ្រួសារ។ក្រៅពីនេះមានការផ្តល់សាច់ប្រាក់ចំពោះស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំបានចំនួន៥.៤៧១នាក់អស់ទឹកប្រាក់ជាង៦​លានរៀល។

បន្ទាបពីលោក អ៊ួង ចន្ទី អគ្គនាយករងនិងជាប្រធាននាយកដ្ឋានបុគ្កលិកនៃអគ្គនាយកដ្ខានរដ្ឋបាលក្រសួងមហាផ្ទៃអានអនុក្រិត្យរួចមកលោកណុប ដារ៉ាដែលទើបឡើងជាអភិបាលរងខេត្តថ្មីបានឡើងប្តេជ្ញាចិត្តចំនួន៤ចំណុចក្នុងនោះសង្កត់ធ្ងន់លើបញ្ហលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងបន្តប្រពៃណីសហការឲ្យបានស្អិតរមួតជាមួយក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ក្រុមប្រឹក្សា គណ:អភិបាលក្រុង ស្រុកនិងមន្ទីរ អង្គភាពនានាជុំវិញខេត្តសំដៅសម្រេចឲ្យបាននូវការអភិវឌ្ឍនិងការរីកចម្រើនលើគ្រប់វិស័យស្របតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រតំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានិងសេចក្តីសម្រេចសន្និបាតបូកសរុបនិងទឹសដៅការងាររបស់ក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្ត។

ចុងក្រោយលោកសក់ សេដ្ឋារដ្ឋលេខាធិការប្រចាំការតំណាងដ៍ខ្ពង់ខ្ពសសម្តេចក្រឡា​ហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍សំណេះសំណាលថាឆ្នាំ២០២០នេះគឺជាឆ្នាំទី២នៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រដំណាក់កាល​ទី៤របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកាល:ទេស:ដែលប្រទេសកម្ពុជាយើងក៍ដួចជាបណ្តាប្រទេសនានាទាំងក្នុងតំបន់និងនៅលើពិភពលោកកំពុងតែរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវិដ១៩។ លោករដ្ឋលេខាធិការបានអ្វើការណែនាំដល់មន្ត្រីនានានិងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តត្រូវយកចិត្តទុកដាក់ក្នុងឆ្នាំ២០២០នេះថោយត្រូវប្រមូលផ្តុំអនុវត្តកិច្ចការសំខាន់ៗចំនួន៥ចំណុច។ទី១ការបន្តថែរក្សានិងពង្រីងសន្តិភាពនិងស្ថេរភាពនយោបាយ។ទី២រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:និងសុវត្ថិភាពសង្គម។ទី៣ការដោះស្រាយផលប៉ះពាល់បណ្តាលមកពីវិបត្តិនៃជំងឺកូវឍិដ១៩។ទី៤ការដោះស្រាយបញ្ហាទំនាស់ដីធ្លីនិងទី៥អំពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម