ស្វាយរៀងៈ​គ្រឿងញៀន​និង​សារ​ធាតុគីមី​ប្រមាណ​៣៨​គីឡូក្រាម​នឹង​ដុតបំផ្លាញ​ចោល​នៅ​ថ្ងៃស្អែក​

180
ចែករម្លែក
ស្វាយរៀងៈ​គ្រឿងញៀន​និង​សារ​ធាតុគីមី​ប្រមាណ​៣៨​គីឡូក្រាម​នឹង​ដុតបំផ្លាញ​ចោល​នៅ​ថ្ងៃស្អែក​

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក ប៉ុក ម៉ាន់​នី អនុ​រដ្ឋ​រដ្ឋលេខាធិកា​រ​ក្រសួងយុត្តិធម៌​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ ២០២០​នេះ​បាន​អញ្ជើញ​ចូលរួម​បើក​កញ្ចប់​វត្ថុតាង​គ្រឿងញៀន នៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ត្រៀម​ដុតបំផ្លាញ​ចោល​នៅ​ថ្ងៃទី​៤ ខែសីហា​ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។


​លោក ប៉ុក ម៉ាន់​នី បាន​មានប្រសាសន៍​ឲ្យ​ថា​កន្លងទៅ​ប្រជាពលរដ្ឋ​មួយចំនួន​តែងតែមាន​ការងឿងឆ្ងល់ និង​សួរថា សមត្ថកិច្ច ក្រោយ​ប្រតិ ប​ត្តិ​ការ បង្ក្រាប​បទល្មើស គ្រឿងញៀន រួច​វត្ថុ តាង​បញ្ជូន​ទៅណា ? យកទៅ​ណា ? តើ​ពេលណា​គេ​ធ្វើ​ពិធី ដុត​កម្ទេច ចោល ?​។ ជាក់ស្ដែង សម្រាប់​ខេត្តស្វាយរៀង​ជា​លើក​ទី ២​ហើយ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ពិធី​ដុត​កម្ទេចចោល​គ្រឿងញៀន​ទាំងអស់នេះ​។​


​លោក​បាន​បន្តថា​កម្មវិធី ដុតបំផ្លាញ​គ្រឿងញៀន​ទាំងអស់នេះ គឺជា​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​ឲ្យ​អនុវត្តន៍​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដើម្បី​ឲ្យ​មាន​ទិវា​ថ្ងៃ ២៦ ខែមិថុនា គឺជា​ទិវា​ប្រារព្ធ​ឡើង​ដើម្បី​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។​


​សូមបញ្ជាក់ថា​គ្រឿងញៀន និង​វត្ថុតាង​ដែល​ត្រូវ​ដុតបំផ្លាញ​ចោល​មាន​៤​ខេត្ត​គឺ​ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ស្មើនឹង​៥២២​សំណុំរឿង​។​ក្នុងនោះ​គ្រឿងញៀន​៣៦​គីឡូក្រាម​៨៣៤,២៩​ក្រាម​និង សារធាតុ​គីមី​២២៦៨,៨៩​ក្រាម​, កញ្ឆា​៨,៩៦​ក្រាម​៕​សរន​

ស្វាយរៀងៈ​គ្រឿងញៀន​និង​សារ​ធាតុគីមី​ប្រមាណ​៣៨​គីឡូក្រាម​នឹង​ដុតបំផ្លាញ​ចោល​នៅ​ថ្ងៃស្អែក​
ស្វាយរៀងៈ​គ្រឿងញៀន​និង​សារ​ធាតុគីមី​ប្រមាណ​៣៨​គីឡូក្រាម​នឹង​ដុតបំផ្លាញ​ចោល​នៅ​ថ្ងៃស្អែក​
ស្វាយរៀងៈ​គ្រឿងញៀន​និង​សារ​ធាតុគីមី​ប្រមាណ​៣៨​គីឡូក្រាម​នឹង​ដុតបំផ្លាញ​ចោល​នៅ​ថ្ងៃស្អែក​

ទីតាំងផ្សាយពាណិជ្ជកម្ម