ម៉ូ​ហា​ម៉េ​ដ សាឡា ផ្តល់ព័ត៌មាន​ថ្មី​ជុំវិញ​បញ្ហា​របួស បន្ទាប់ពី​ឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

1726
ចែករម្លែក

​ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) បានផ្តល់​ព័ត៌មាន​ថ្មី​ជុំវិញ​បញ្ហា​របួស បន្ទាប់ពី​ខ្សែ ប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ ត្រូវបាន​សែង​ចេញ អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​យប់​ថ្ងៃ​ពុធ​។​
​ ​
​សាឡា បាន​បង្ខំចិត្ត​ប្តូរ​ចេញ​នៅពេល​ក្រុម Liverpool នាំមុខ​ស៊ី​ធី​៣-០ នៅ​ពហុកីឡាដ្ឋាន Anfield នៅ​ដើមតង់​ទី​២ ដែល​មើលទៅ​ហាក់ដូច​ជាមាន​បញ្ហា​ក្រលៀន​។ សាឡា ដែល​ជួយ រក​គ្រាប់​បាល់​នាំមុខ​ឲ្យ Liverpool នោះ​ទទួល​ការព្យាបាល​នៅក្បែរ​ទីលាន​ប្រកួត មុនពេល​គេ​សែង​ចេញ​។​
​ ​
​ប៉ុន្តែ​អតីត​កីឡាករ​ឆេ​ល​ស៊ី​រូបនេះ​បាន​ចូលទៅ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​បង្ហោះ​រូបភាព ស្របពេល​ស្ថិតនៅ​កន្លែង​ផ្តល់​អ៊ុក​ស៊ី​សែន​នៅ​ទីលាន​ហ្វឹកហាត់​។​
​ ​
​ក្រុមការងារ​បាន​បញ្ចូល សាឡា ទៅកាន់​មន្ទីរពេទ្យ Spire Hospital នៅ​ទីក្រុង​លី​វើ​ភូ​ល ដើម្បី​ស្គែ​ន​មើល​។ កីឡាករ​រូបនេះ ទំនង​ជាមាន​ស្មារតី​ល្អ ហើយ​អាច​បើកបរ​រថយន្ត ដោយ​ខ្លួនឯងបាន​។​
​ ​
​សាឡា អាច​នឹង​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Everton នៅ​ថ្ងៃ​សៅរ៍​នេះ​។ គ្រាប់​បាល់​អំឡុង ប្រកួត​ជាមួយ​ក្រុម​ស៊ី​ធី គឺជា​គ្រាប់​បាល់​ទី​៣៨​របស់ សាឡា ក្នុងការ​បង្ហាញមុខ​៤២​លើក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah)

ទីតាំងផ្សាយពាណិជ្ជកម្ម