កម្មវិធីប្រកួត អាជីវកម្ម Startup ធំបំផុត លំដាប់ពិភពលោក​សម្រាប់​ស្រ្តី​និងបច្ចេកវិទ្យា​បានមកដល់កម្ពុជា លើកដំបូង

755
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ កម្មវិធីប្រកួតអាជីវកម្ម Startup ធំបំផុតលំដាប់ ពិភពលោក សម្រាប់ស្រ្តីនិងបច្ចេកវិទ្យាបានមកដល់ប្រទេសកម្ពុជាហើយ។កម្មវិធីនេះនឹង ជួយជំរុញ ឱ្យវិស័យបច្ចេកវិទ្យាសកលមានភាពចម្រុះតាមរយៈការចូលរួមពីស្រ្តីដែលបម្រើការងារ បច្ចេកទេសនិងដើរតួនាទីជាអ្នកដឹកនាំ ។

«She Loves Tech» ដែលជាការប្រកួតប្រជែងអាជីវកម្មថ្មី (Startup)ធំបំផុតលំដាប់ ពិភពលោកសម្រាប់ស្ត្រី និងបច្ចេកវិទ្យាឥឡូវនេះចាប់បើកទទួលពាក្យសម្រាប់អាជីវកម្ម Startup នៅ កម្ពុជាហើយ។នេះជាលើកដំបូងបំផុតដែលកម្ពុជានឹង ឈានជើងចូលរួម ក្នុងកម្មវិធីប្រកួតលំដាប់ពិភពលោក មួយនេះ។ កម្មវិធី She Loves Tech Cambodia ត្រូវបានសហការរៀបចំឡើងដោយ She Loves Tech  និង  Raintree ដែលជាអ្នក ចងក្រងរបាយការណ៍ស្តីពីសហគ្រិនភាពបច្ចេកវិទ្យា Startup Kingdom ក្រោមការ សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រាសខ្មែរ និង Global Shapers Phnom Penh Hub ។

សូមជម្រាបថា៖She Loves Tech បានបង្កើតឡើងនៅឆ្នាំ២០១៥ដើម្បីជំរុញឱ្យវិស័យ បច្ចេកវិទ្យាសកលមានភាពចម្រុះតាមរយៈការចូលរួមពីស្រ្តីដែលបម្រើការងារបច្ចេក ទេស និងដើរតួនាទីជាអ្នកដឹកនាំផង។ ការសិក្សាជាសកល នៅឆ្នាំ២០១៧របស់អង្គការ UNESCOស្តីពីការអប់រំរក្មេងស្រីនិងស្ត្រីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិត វិទ្យា (STEM) បានបង្ហាញឱ្យឃើញថាមានតែ៣០%នៃចំនួននិស្សិតស្រីសរុប នៅថ្នាក់ ឧត្តមសិក្សា ប៉ុណ្ណោះដែលបានជ្រើសរើសសិក្សាមុខវិជ្ជា STEM ។ អ្វីដែលគួរបារម្ភនោះ គឺស្ត្រីចុះឈ្មោះរៀនជំនាញពាក់ព័ន្ធព័ត៌មានទំនាក់ទំនងនិងបច្ចេកវិទ្យា(ICT)មាកម្រិត ទាបនៅត្រឹមតែ៣%ប៉ុណ្ណោះ។

កម្មវិធីប្រកួតនេះបានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ក្រុមហ៊ុនចូលរួមពីឆ្នាំកន្លងទៅបានប្រមូលទុនវិនិយោគសរុបជាង១០០ លានដុល្លារអាមេរិកពីវិនិយោគិនកំពូលៗរួមមានក្រុមហ៊ុន Microsoft ក្រុមហ៊ុន Ama zo n និង Sequoia Capital។ បន្ថែមពីលើការរៀបចំប្រកួតតាម អនឡាញ ទាំងស្រុងសម្រាប់ឆ្នាំនេះព្រឹត្តការណ៍ឆ្នាំ២០២០នេះរឹតតែពិសេសជាងមុនដោយ​សា​រ​នេះ ជាការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ប្រទេស កម្ពុជានៅក្នុងកម្មវិធី ប្រកួតនេះ ក្នុងនាមជាដៃគូមួយក្នុងចំណោមដៃគូអន្តរជាតិជាង៣០ប្រទេសមកពីអាមេរិកខាងជើងនិងខាងត្បូង អាហ្វ្រិក អឺរ៉ុប អាស៊ី និងអូស្ត្រាលី។

កញ្ញា Rhea See សហស្ថាបនិករបស់ She Loves Tech បានថ្លែងថា៖ «សហគមន៍ អ្នក Startupខាងបច្ចេកវិទ្យានៅកម្ពុជាបាននឹងកំពុងវិវត្តយ៉ាងរស់រវើកជារៀងរាល់​ឆ្នាំ​»​។កញ្ញាបានបន្តទៀតថា៖«យើងមានសេចក្តីរំភើបយ៉ាងខ្លាំងដែលបាន​ក្លាយជាផ្នែកមួយ​នៃសហគមន៍ក៏ដូចជាចូលរួមចំណែកជួយតាមរយៈ ការផ្សារភ្ជាប់អាជីវកម្មថ្មីៗ​ក្នុងស្រុក​ជាមួយធនធាន ក៏ដូចជាយុទ្ធសាស្ត្រអន្តរជាតិផងដែរ។ យើងក៏ទន្ទឹងរង់ចាំ មើលថា​បច្ចេក​វិទ្យាមានឥទ្ធិពលណាមួយដែលនឹងឈ្នះនៅក្នុងកម្មវិធី She Loves Tech Cambodia នៅឆ្នាំនេះ»។

គួរឱ្យដឹងថា៖ជ័យលាភីលេខ១នៃកម្មវិធី She Loves Tech Cambodia នឹងក្លាយទៅ​ជា​តំណាងនៃព្រះរាជាណាចក្រកម្ពុជាក្នុងការចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិ ដើម្បី​ឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ១៥ ០០០ ដុល្លារ អាមេរិកពីមូលនិធិ She Loves Tech។ បន្ថែមពីលើនេះ អ្នកឈ្នះនឹងទទួលបានការផ្សព្វផ្សាយពិសេសពីសារព័ត៌មាន  ឱកាសទទួលបានការបង្វឹកបន្ថែម សិទ្ធិទទួលបានមូលនិធិពីដៃគូវិនិយោគ អាទិភាព​ចូលរួមក្នុង កម្មវិធីពន្លឿនអាជីវកម្ម (accelerator) របស់ដែគូShe Loves Tech រួមនឹងសេវាប្រឹក្សាផ្សេងៗទៀត។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងខិតខំផ្តួចផ្តើមកម្មវិធីផ្សេងៗ​ដើម្បី​បង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាដូចជាកម្មវិធី Cambodian Women in Tech Awards ជាដើម ប៉ុន្តែភាពចម្រុះនៃយែនឌរនៅតែជាបញ្ហាប្រឈម​មួយ​ដែលត្រូវការ ការដោះស្រាយទាំងអស់គ្នា។

កញ្ញា Virginia Tan សហស្ថាបនិករបស់ She Loves Tech បានបង្ហាញឱ្យដឹងថា៖« បើគ្មានស្ត្រី យើងមិនអាចដោះស្រាយបញ្ហាប្រឈមធំៗនៅក្នុងពិភពលោកបានទេ។ស្ត្រី​គឺជាអ្នកដែលតំណាងឱ្យការច្នៃប្រឌិតនិងការគិតបែបថ្មីក្នុងជំនាន់ថ្មីនេះ»។សហ​ស្ថាប​និ​ករបស់ She Loves Tech មួយរូបទៀតកញ្ញា Leanne Robers បានឱ្យដឹងផង​ដែរ​ថា​៖“ការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យានឹងផ្លាស់ប្តូរបែបបទរស់នៅ និង ធ្វើការ​របស់យើង។ កម្មវិធីរបស់យើងគឺជាមធ្យោបាយ ដ៏ល្អបំផុតមួយដើម្បីចាប់ផ្តើមការ​ផ្លាស់​ប្តូរដ៏ល្អនេះ»។

កញ្ញា ចាន់ ពេញល័ក្ខ អ្នកគ្រប់គ្រងសហគមន៍របស់Raintree បាននិយាយថា៖ «គម្រោ​ង​អភិវឌ្ឍ ការិយាល័យប្រកបដោយភាពឆ្នៃប្រឌិត Raintree ត្រូវបាន​បង្កើត​ឡើងដើម្បីលើកកម្ពស់ភាពចម្រុះ និងជំរុញនវានុវត្តន៏ក្នុងស្រុកតាមរយៈការ​សហការ​ឆ្លង​វិស័យ»។ កញ្ញាបានបន្តថា៖ «៦០%នៃគណៈគ្រប់គ្រង និង៥០% នៃសមាជិក​ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនយើង គឺជាស្ត្រី។ នៅក្នុងឆ្នាំ២០១៩យើងបានរៀប​ចំ សិក្ខាសាលា Women in Tech Meetup និងសិក្ខាសាលា #IamRemarkable ដើម្បីជាវេទិការដើម្បីឱ្យស្ត្រីទទួលល្គាល់ស្នាដៃនិងបង្ហាញពីសមិទ្ធផលដែល​ខ្លួនសម្រច​បាននៅក្នុងកន្លែងធ្វើការរបស់ពួកគេនិងគាំទ្រដល់ស្ត្រីក្នុងកម្មវិធី Cambodian Women in Tech Awards។ ពួកយើងមានមោទនភាពក្នុង ការសហការជាមួយ She Loves Tech ក្នុងការពាំនាំ Startups ដែលត្រូវបានដឹកនាំដោយស្ត្រី និងមានឥទ្ធិ​ពល​វិ​ជ្ជមានសម្រាប់ស្រ្តីពីកម្ពុជាទៅកាន់ពិភពលោក»។

កម្មវិធីប្រកួតប្រជែង She Loves Tech Cambodia ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១ ខែ​សីហា ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២០។ ក្រុមហ៊ុនដាក់ពាក្យនឹងតម្រូវឲ្យផ្តល់ព័ត័មាន​ពាក់ព័ន្ធមួយចំនួនដើម្បីចូលរួមប្រកួត។បេក្ខជនជាប់ឈ្មោះនឹង​ទទួលបានការបង្វឹក​ពី​អ្នកជំនាញដែលមានបទពិសោធន៏រួមទាំងអ្នកជំនា​ញ​ប្រចាំតំបន់ដើម្បីផ្ចិតផ្ចង់​និង​ការ​ពារ បទបង្ហាញ អាជីវកម្មរបស់ខ្លួន។ ដើម្បីជាប់ជាបេក្ខភាព សហគ្រិនទាំងបុរស និង​ស្រី្តត្រូវតែជាតំណាងStartupខាងបច្ចេកវិទ្យាដែលមានផលិតផលអប្បរិមា(minimu​m viable product)ដែលកំពុងស្វែងរកទុនវិនិយោគក្រោម៥​លានដុល្លារនិង​បំពេញលក្ខ​ខណ្ឌ​១ក្នុងចំណោ​ម ខាងក្រោម៖

●        ក្រុមហ៊ុនមានស្ថាបនិក ឬសហស្ថាបនិកជាស្រ្តី ឬ

●        ក្រុមហ៊ុនមានស្ត្រីជាអ្នកប្រើប្រាស់ចម្បង ឬ

●        ក្រុមហ៊ុនមានផលិតផលដែលបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ជាស្ត្រី ឬ

●        ក្រុមហ៊ុនមានផលិតផលដែលដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តី។

ចំពោះការដាក់ពាក្យនិងព័ត៌មានបន្ថែមសូមចូលទៅកាន់៖ She Loves Tech Cambo​di​a (ជាភាសាអង់គ្លេស)៕PH

ទីតាំងផ្សាយពាណិជ្ជកម្ម