៥ថ្ងៃជាប់គ្នា អាម៉េរិកស្លាប់ជាង​១.០០០​នាក់​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩

203
ចែករម្លែក

​រដ្ឋ​កាលីហ្វ័​រញ៉ាបាន​ក្លាយ​ជារ​ដ្ឋ​ដំបូង​គេ​ដែល​មាន​ករណី​ឆ្លង​វីរុស​ជាង​៥០០.០០០ នាក់ ដោយ​ចំនួន​អ្នក​ស្លាប់​នៅ​សហរដ្ឋ​អាម៉េរិក​កើនឡើង​ដល់​មួយ​ថ្ងៃ​ជាង​១.០០០​នាក់​ដល់​ថ្ងៃទី​៥​ជាប់ៗ​គ្នា​។​

​កាលពី​ថ្ងៃ​សៅរ៍ រដ្ឋ​កាលីហ្វ័​រញ៉ា មាន​ករណី​ឆ្លង​ជាង​ពាក់កណ្តាល​លាន​នាក់​ហើយ​កាលពី​ថ្ងៃអាទិត្យ មាន​ករណី​ឆ្លង​សរុប​ជាង​៥០៨.០០០​នាក់​។​

​ក្រសួង​សុខាភិបាល​របស់​រដ្ឋ​នេះ​ក៏​បាន​រាយការណ៍​អ្នកស្លាប់​បន្ថែម​ទៀត​ចំនួន ២១៩ នាក់​កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​បង្កើត​កំណត់ត្រា​ចំនួន​អ្នកស្លាប់​ដ៏​ច្រើន​បំផុត​ក្នុង​មួយថ្ងៃ នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​។​

​កំណត់ត្រា​ថ្មី​នេះ បង្ហាញ​ចំនួន​អ្នកស្លាប់​ដ៏​ច្រើន​បំផុត​កាលពី​ថ្ងៃ​ពុធ​នៅពេល​ដែល​រដ្ឋ​នេះ​បាន​រាយការណ៍​មនុស្ស​ស្លាប់​ដោយ​ជំងឺ​នេះ​ចំនួន​១៧៦​នាក់​។ រដ្ឋ​នេះ​មាន​អ្នកស្លាប់​សរុប​ចំនួន​៩.២២៤ នាក់​។​

​យោង​តាម​ទិន្នន័យ​ពី​ក្រុម​ធ្វើ​កំណត់​ត្រាកូ​វីដ​១៩ បានបង្ហាញ​ថា អ្នកស្លាប់​ចំនួន ១.១៧២ នាក់​ត្រូវបាន​រាយការណ៍ កាលពី​ថ្ងៃ​សៅរ៍​។​

​នៅ​អាម៉េរិក ចំនួន​អ្នក​ស្លាប់​សរុប​១.៣០៨​នាក់ ត្រូវបាន​រាយការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១.៥២៩​នាក់​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ និង ១.៤៤៧ កាលពី​ថ្ងៃ​អង្គារ ហើយ ១.១២១ នាក់​នៅ​ថ្ងៃ​ចន្ទ​ទី​៣​ខែ​សីហា​។​

​ទិន្នន័យ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ (CDC) បាន​ព្យាករណ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​សហរដ្ឋ​អាម៉េរិក អាច​កើនឡើង​ដល់ ១៨២.០០០ នាក់​នៅ​ចុងខែ​សីហា​៕ ​ប្រែ​សម្រួល​៖​សុខា​

អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​អាម៉េរិក អាច​កើនឡើង​ដល់​១៨២.០០០ នាក់​នៅ​ចុងខែ​សីហា

ទីតាំងផ្សាយពាណិជ្ជកម្ម