ក្រសួងយុត្តិធម៌ចាត់ទុកអ្នកប្រមូលផ្តុំគ្នានៅមុខសាលាដូងរាជធានីភ្នំពេញទាមទារឱ្យដោះលែងលោករ៉ុងឈុនជាទង្វើ ពុំត្រូវតាមច្បាប់

122
ចែករម្លែក

ដោយ៖ដេប៉ូ/ ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកថាក្រុមអ្នកប្រមូលផ្តុំគ្នានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញដែលទាមទារឱ្យដោះលែងលោករ៉ុងឈុនគឺជាទង្វើពុំមែនត្រឹមត្រូវតាមច្បាប់នោះទេហើយបានអំពាវនាវឱ្យបឈ្ឈប់ជាបន្ទាន់នូរាល់សកម្មភាពមួយនេះ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្រោយពីមានការអនុវត្តវិធាន ការច្បាប់ចំពោះជនត្រូវចោទឈ្មោះ រ៉ុង ឈុន ពាក់ព័ន្ធនឹងអំពើញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ក្រសួងសង្កេតឃើញថា មានបុគ្គលមួយចំនួនបានមកប្រមូលផ្ដុំគ្នាធ្វើការទាមទារឲ្យមានការដោះលែងជនត្រូវចោទឈ្មោះ រ៉ុង ឈុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងសកម្មភាពនេះ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ សូមគូសបញ្ជាក់ថា ៖

១)សកម្មភាពក្នុងការប្រមូលផ្តុំមនុស្សនៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារឱ្យស្ថាប័នតុលាការដោះលែងជនត្រូវចោទឈ្មោះ រ៉ុង ឈុន ពុំមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ។ ផ្ទុយទៅវិញទង្វើនេះ ជាការដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមមុខនឹង ការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

២)ក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួនពីការចោទប្រកាន់អំពីបទល្មើសណាមួយរបស់អង្គការអយ្យការ ត្រូវធ្វើឡើងតាមផ្លូវច្បាប់ នៅចំពោះមុខតុលាការ។ ក្នុងន័យនេះ ជនត្រូវចោទឈ្មោះ រ៉ុង ឈុន មានសិទ្ធិពេញលេញស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរក និងពឹងពាក់មេធាវីពូកែៗ មួយរូប ឬច្រើនរូប ដើម្បីការពារសុចរិតភាព និងភាពត្រឹមត្រូវរបស់ខ្លួនតាមផ្លូវច្បាប់ ស្របតាម នីតិវិធីជាធរមាននៅចំពោះមុខស្ថាប័នតុលាការ។

ព្រមជាមួយគ្នានេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានអំពាវដល់បងប្អូនដែលកំពុងធ្វើសកម្មភាពខុសច្បាប់ខាងលើនេះ សូមបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពរបស់ខ្លួន មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវ។

គួរបញ្ជាក់ថា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធបញ្ហាព្រំដែន នៅខេត្តត្បូងឃ្មុំ ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម