នគរបាល​សណ្តាប់ធ្នាប់​ធ្វើមែនទែន រឿងចតល្មើស

341
ចែករម្លែក
នគរបាល​សណ្តាប់ធ្នាប់​ចេញ​ប្រតិបត្តិ​ការអនុវត្ត​ចំពោះ​យានយន្ត​ដែល​ឈប់​ចត​តាមផ្លូវ​ល្មើស​ផ្លាក​សញ្ញា​និង​គំនូស​សញ្ញា​ចរាចរណ៍​ហាមឃាត់

ដោយៈ​វង្ស​សុភាព​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ការិយាល័យ​សណ្តាប់ធ្នាប់​ស​ហ​ការ​ជាមួយ​កម្លាំង​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​ប្រតិបត្តិការ​រឹតបន្តឹង​និង​អនុវត្ត​ចាត់វិធានការ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ឈប់​ចត​ល្មើស​សញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍​ហាមឃាត់ បង្ក​ប៉ះពាល់​សណ្តាប់ធ្នាប់​សុវត្ថិភាព​សាធារណៈ​និង​បង្កបញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​

ប្រតិបត្តិការ​ចាត់វិធានកា​រ​ចំពោះ​យាន​យន្ត​គ្រប់​ប្រភេទ​ឈប់​ចត​បង្ក​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ពី​សំណាក់​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់នេះ​​ គឺ​ក្រោយពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ឱ្យកម្លាំង​នគរបាល​សណ្តាប់ធ្នាប់​នៃ​ការិយាល័យ​ជំនាញ​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ចេញ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​នានា​ឱ្យមាន​របៀបរៀបរយ​ល្អ​ ដើម្បី​ដោះស្រាយ​ភាព​កកស្ទះ​ចរាចរណ៍​និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ឈប់​ចតគ្មាន​សណ្តាប់​ត្រឹមត្រូវ​ក្នុង​រាជធានី​ភ្នំពេញ​និង​ត្រូវ​ស្ទូច​យាន​យន្ត​ឈប់​ចត​ល្មើសច្បាប់​យកមក​ចាត់វិធានកា​រ​តាម​នីតិវិធី​។​

នគរបាល​សណ្តាប់ធ្នាប់​ចេញ​ប្រតិបត្តិ​ការអនុវត្ត​ចំពោះ​យានយន្ត​ដែល​ឈប់​ចត​តាមផ្លូវ​ល្មើស​ស្លាក​សញ្ញា​និង​គំនូស​សញ្ញា​ចរាចរណ៍​ហាមឃាត់

លោក​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​ជំរុញ​កម្លាំង​នគរបាល​ជំនាញ​ត្រូវអនុវត្ត​កិច្ចការងារ​ចេញ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ត្រូវធ្វើ​ជាប្រចាំ​មិន​ដកថយ​នោះឡើយ​។​


​សូមបញ្ជាក់ថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​និង​រថយន្តស្ទូច បាន​ស្ទូច​រថយន្ត​និង​ម៉ូតូ​កង់​បីមួយចំនួន​ឈប់​ចតល្មើស​សញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍​ហាមឃាត់​ដូចជា​នៅ​ចំណុច​ផ្លូវ​២៩៤ ផ្លូវ​២៨៨ ចំណុច​ទីប្រជុំជន​ផ្សារ​អូ​ឡាំ​ពិ​ក ចំណុច​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ ,​មហាវិថី​ហ្សា​ដឺ​ហ្គោល ,​ផ្លូវ​៣៧៤,​និង​ផ្លូវ​៣១៦ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​៧​មករា និង​បឹង​កេងកង​រាជធានី​ភ្នំពេញ​ហើយ​យានយន្ត​ល្មើស​ទាំងនោះ​ត្រូវបាន​នាំយកមក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​អប់រំ​និង​ផាកពិន័យ​តាមច្បាប់​។​

នគរបាល​សណ្តាប់ធ្នាប់​ចេញ​ប្រតិបត្តិ​ការអនុវត្ត​ចំពោះ​យានយន្ត​ដែល​ឈប់​ចត​តាមផ្លូវ​ល្មើស​ផ្លាក​សញ្ញា​និង​គំនូស​សញ្ញា​ចរាចរណ៍​ហាមឃាត់


​ពាក់ព័ន្ធ​កិច្ចការងារ​ដោះស្រាយ​សណ្តា​ប់​ធ្នាប់​សុវត្ថិភាព​សាធារណៈ​នេះ​ផងដែរ បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យនគរបាល​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យដឹងថា​ រយៈពេល​មួយ​ខែ​ចុង​ក្រោយនេះ​គឺ​ខែកក្កដា កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ចេញ​ប្រតិបត្តិ​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍​(​បើកបរ​បញ្ច្រាស​និង​ឈប់​ចត គ្មាន​សណ្តាប់ធ្នាប់​)​ជា​លទ្ធផល សរុប​យានយន្ត​ល្មើស​៣.៥០៨​គ្រឿង​,​អប់រំ​២.៣០២​គ្រឿង​,​និង​ពិន័យ​១.២០៦​គ្រឿង​។​ទន្ទឹម​នោះ​នគរបាល​សណ្តាប់ធ្នាប់​ប​ន្ត​ចុះ​រៀបចំ​អនុវត្ត​ពង្រឹង​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ​នៅ​គោលដៅ​ចំណត​ផ្សារ​ធំថ្មី​,​ចំណត​ច្បារអំពៅ​,​ចំណត​ផ្សារ​អូរ​ប្ញ​ស្សី​,​ចំណត​ផ្សារ​អូ​ឡាំ​ពិ​ក​,​គោលដៅ​ជុំវិញ​ផ្សារ​ដើម​គ​,​គល់ស្ពាន​ទូត​បារាំង​និង​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយចំនួនទៀត​៕​សរន/Ha

នគរបាល​សណ្តាប់ធ្នាប់​ចេញ​ប្រតិបត្តិ​ការអនុវត្ត​ចំពោះ​យានយន្ត​ដែល​ឈប់​ចត​តាមផ្លូវ​ល្មើស​ផ្លាក​សញ្ញា​និង​គំនូស​សញ្ញា​ចរាចរណ៍​ហាមឃាត់

ទីតាំងផ្សាយពាណិជ្ជកម្ម