​ខេត្តកោះកុង​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថី្ម​ដើម្បី​ឆ្លើយតប​ការពង្រឹង​អភិបាលកិច្ច​

111
ចែករម្លែក

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០​កន្លងទៅ​បានប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកោះកុង​ថ្មី​។​ដោយ​លោក​អ៊ុក​សា​រិ​ទ្ធិ​ត្រូវ​ចូលនិវត្តន៍​ជំនួស​ដោយ​លោក​សា​លីម​ហ្វា​រីត​ដើម្បី​បម្រើសេវា​សាធារណៈ​និង​ឆ្លើយតប​គោលនយោបាយ​អភិបាលកិច្ច​ល្អ ដែលជា ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។​

​ពិធី​តែងតាំង​នេះ បានធ្វើ​ឡើង​នៅ​សាលប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដែលមាន​ការ ចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សា​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្តកោះកុង​,​អភិបាលខេត្ត​,​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​និង​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​.)​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​អង្គពិធី​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា ការតែងតាំង​ថ្នាក់ដឹកនាំ​ថ្មី នេះ គឺជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​ពី​ការចូលរួម​របស់​ក្រសួង ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់ វិមជ្ឈការ​និង​វិសហមជ្ឈការ​។​ជាមួយនេះ​ក៏​ជា​អ្វី​ក្រសួង​តែងតែ​ធ្លាប់​បានធ្វើ​កន្លងមក​ដែល​ប្រធាន​មន្ទីរ​ដែល​ចូលនិវត្តន៍​ត្រូវបាន​ជំនួស​ដោយ​អនុប្រធាន​មន្ទីរ​ដែលមាន​គុណសម្បត្តិ​សមស្រប​និង​បម្រើការ​នៅ​ទីនោះ​ស្រាប់​។​ដើម្បី​ផ្តល់ឱកាស​ក៏ដូចជា​ការជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ថ្នាក់ក្រោមៗ​ឱ្យ​ខិតខំ​បំពេញការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

លោក​បានឱ្យដឹង​ទៀតថាៈ​ក្រសួងពាណិជ្ជកម្ម​បាននិងកំពុង​អនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩​និង​២០២៣​ជា​ផែនទី​បង្ហាញផ្លូវ​ដែលមាន​ភាពស៊ីសង្វាក់​គ្នា​និង​ប្រទាក់ក្រឡា​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​២០១៥​និង​២០២៥​។​
​គោលនយោបាយ​ជាតិ​មួយចំនួន​ទៀតហើយ​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​(CTIS)២០១៩​និង​២០២៣​មានការ​សិក្សា​លម្អិត​លើ​វិស័យ​ស្ដីពី​ឧស្សាហកម្ម​ធុន​ស្រាល​សម្រាប់​ពង្រីក​និង​ធ្វើ​ពិពិធ​កម្ម​សម្រាប់​ការនាំចេញ​។​ក្នុងការ​សិក្សា​នេះ​ក៏បាន​ផ្ដោត​ផងដែរ​លើ​ការពង្រឹង​និង​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការតភ្ជាប់​BackwardLinkage​ជាមួយនឹង​ឧស្សាហកម្ម​ធំៗ ដូចជា​វិស័យ​កាត់ដេរ​ជាដើម​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​ក៏​កំពុង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​ពិនិត្យ​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន ដើម្បី​បម្រើ និង​ធានា​ការពារ​អត្ថប្រយោជន៍​វិស័យ​ជន និង​សាធារណៈ ។​ជាពិសេស​ធ្វើ​ទំនើបកម្ម​ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​បច្ចុប្បន្ន គោលបំណង​ទប់ស្កាត់ ការលក់​មិន​ស្មោះត្រង់ និង​បង្ហោះ ពាក្យពេចន៍ រូបភាព មិន​ប្រកប​តាម​ក្រ​មសិល​ធម៌​ជាដើម​។

ឆ្លៀត​ក្នុងឱកាស​នោះ​លោក​បានបង្ហាញ​គន្លឹះ​មួយចំនួន​ដល់​មន្ត្រីក្រោមឱវាទ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុងនោះ​រួមមាន​៖​ស្នើឱ្យ​មន្ត្រីរាជការ​មន្ទីរ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ពង្រីក​ចំណេះ​ដឹងខ្លួន​បន្ថែមទៀត​ទាំង​កម្រិត​ជំនាញ​។​ភាសាបរទេស​,​ស្នើឱ្យ​មន្ត្រីរាជការ​មន្ទីរ​បន្ត​ធ្វើ​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួងពាណិជ្ជកម្ម​សំដៅ​ជួយ​សម្រួល​ពាណិជ្ជកម្ម​។​

​សម្រួល​ដល់​ការនាំចេញ​, បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​ផលិតករ អាជីវករ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ប្រកាស​រួម​ស្តីពី​កម្រង​សេវាសាធារណ​:​រវាង​ក្រសួងពាណិជ្ជកម្ម​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ស្នើឱ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការការពារ​ជំងឺ​កូ​វីដ​១៩​ដល់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ឱ្យធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​កាន់តែ​ទូលំទូលាយ​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​យើង​ឆ្លង​ផុតពី​រលក​ជំងឺ​នេះ​ជា​លើក​ទី​២​ទៀត​៕S/

​ចំណងជើង​រូបភាព (០១​សន្លឹក​)​ពិធី​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកោះកុង​ថី្ម (​រូបថត ក្រសួង​)

ទីតាំងផ្សាយពាណិជ្ជកម្ម