អនុវត្ត​ច្បាប់​ចរាចរណ៍​៩៥​ថ្ងៃ : ផាកពិន័យ​ម៉ូតូ​៩៤.២៣០​គ្រឿង និង​រថយន្ត​៣៣.០១៤ ​គ្រឿង​

227
ចែករម្លែក
អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល ថ្ងៃទី​៣ ខែសីហា ថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ៩៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែសីហា​នេះ​យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១២៧២៤៤​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៩៤២៣០​គ្រឿង និង​រថយន្ត​មាន​ចំនួន ៣៣០១៤​គ្រឿង (​រថយន្ត​តូច ២៨៥២៧​គ្រឿង និង​រថយន្ត​ធំ ៤៤៨៧​គ្រឿង​)​។​


​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន បាន​បន្តថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ លើស​ចំណុះ គ្មាន​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​សរន​

លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក(រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម