គ្រោះថ្នាក់​ចរាចរណ៍​៩៥​ថ្ងៃ​៖​ស្លាប់​៣៩៦​នាក់​និង​របួស ១.១៤៦​នាក់​

176
ចែករម្លែក

មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ៩៥​ថ្ងៃ​។​គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ បានកើត​ឡើង ៧៣៧​លើក ស្លាប់​មនុស្ស​ចំនួន ៣៩៦​នាក់ របួស​ចំនួន ១១៤៧​នាក់ ក្នុងនោះ​របួសធ្ងន់ ៦៧៥​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ កើតឡើង​ចំនួន ១៤​លើក ស្លាប់ ៤​នាក់ របួស ២២​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ១៥​នាក់​។​

បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាលឱ្យ​ស្លាប់​ចំនួន​៨១៦​នាក់ និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​របាយការណ៍​ដដែល​បាន​បន្តថា​មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី​បើកបរ​លើស​ល្បឿន​កំណត់​៣៣% មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្គាំ​១៤% វ៉ា​ជែង​១០% បត់​១០% ស្រវឹង​៦%​កត្តា​យានយន្ដ​៤% និង​ងងុយ​១%​។ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក ស្មើ​២៥% (១.៦១៩/២.១៧១​លើក​) ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧% (៨៦១/១.០៣៣​នាក់​) និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤% (២.៤៤៩/៣.២២៧​នាក់​)៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម