​អន់ចិត្ត​ជាមួយ​ប្តី​បែរ​ជា​ប៉ុនប៉ង​ចងក​សម្លាប់ខ្លួន ​បងប្អូន​ហែក​ទ្វារ​ចូល​ជួយ​ទាន់​

149
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ទើប​រៀបការ​បាន​១៥​ថ្ងៃ​ក្រោយពី​មាន​ជម្លោះ​ប្រកែក​គ្នា​ជាមួយ​ប្តី អាក់អន់ចិត្ត​ បែរ​ជា​ប៉ុនប៉ង​ចងក​សម្លាប់ខ្លួន​។​តែ​ត្រូវ​បងប្អូន​សាច់ញាតិ​នៅក្បែរ​ខាង​ដឹង​ទាន់​នាំគ្នា​ហែក​ទ្វារ​ចូលទៅ​ស្រាយ​ទម្លាក់​ចុះ​ភ្លាមៗ​។​ករណីនេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​បន្ទប់​ជួល​លេខ​B5​ផ្លូវ​បេតុង ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​កំបូល ​កាលពី​រសៀល​ថ្ងៃទី​៣​ខែសីហា ឆ្នាំ​២០២០​។​

​ស្ត្រី​នេះ​មានឈ្មោះ​ឈឿន ​សុផៃ​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្ម​ការិនី​រោងចក្រ ​មាន​ស្រុកកំណើត ភូមិ​តា​យ៉ា ឃុំ​សង្គ្រាម ស្រុ​ស្ទោង ខេត្តកំពង់ធំ​។​ប្តី​ឈ្មោះ ឆូ​យ​វី​ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​ភូមិ កោះ​ក្អែក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​ប្តី​ប្រពន្ធ​ខាងលើទើប​រៀបការ​បាន​១៥​ថ្ងៃ​និង​ស្នាក់នៅ​ចំណុច​បន្ទប់​ជួល​កើត​នេះ​។​

​ទោះជា​យ៉ាងណាក្តី ស្ត្រី​នេាះក្រោយពី​រួច​ផុតពី​សេចក្តីស្លាប់ សមត្ថកិច្ច អាជ្ញាធរ​ក៏បាន​ចុះទៅពិនិត្យ សាកសួរ​ជាក់ស្តែង ករណី​មួយ​នេះ​សំណាង​ណាស់​ដែលមាន​អ្នកដឹង ជួយ​ទាន់ពេល ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម