អតីតស្តេចអេស្ប៉ាញភៀសព្រះកាយចេញពីប្រទេស ក្រោមទម្ងន់នៃ រឿងអាស្រូវពុករលួយ

153
ចែករម្លែក

ទ្រង់ ហ្វ័ន កាឡូស ទី១ បានដឹកនាំប្រទេសអេស្ប៉ាញទៅកាន់លទ្ធិប្រជាធិបតេយ្យ និងបានទប់ស្កាត់រដ្ឋប្រហារយោធា ប៉ុន្តែទ្រង់កំពុងនិរទេសព្រះកាយក្រោមរឿងអាស្រូវ ពុករលួយ ដែលបានបំផ្លាញកេរ្តិ៍ដំណែលរបស់ទ្រង់។

ទ្រង់បានដាក់រាជ្យក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបានដើរតួនាទីដ៏មានឥទ្ធិពល ក្នុងប្រវត្តិសាស្ត្រទំនើបរបស់អេស្ប៉ាញ ដោយបានឡើងកាន់តំណែងជាប្រមុខរដ្ឋ ដំបូងបង្អស់ក្នុងរយៈពេល ៤៤ ឆ្នាំ បន្ទាប់ពីមរណភាពរបស់ឧត្តមសេនីយ៍ ហ្វ្រង់ស៊ីស្កូ ហ្វ្រង់កូ។

ទ្រង់បានឡើងគ្រងរាជ្យក្នុងរយៈពេលប៉ុន្មានថ្ងៃនៃមរណភាពរបស់លោកហ្វ្រង់កូ នៅខែវិច្ឆិកាឆ្នាំ ១៩៧៥ ក្រោយប្រកាសតែងតាំងខ្លួនទ្រង់ជាអ្នកស្នងរាជ្យ ដោយខ្លួនទ្រង់ផ្ទាល់ ដែលជាជនផ្តាច់ការដូចបិតារបស់ទ្រង់ដែរ ព្រះនាម ហ្វ័ន ដេ ប័របូន។

ទ្រង់ហ្វ័ន កាឡូសបានមានបន្ទូលនៅក្នុងសុន្ទរកថាដាក់រាជ្យរបស់ទ្រង់ ដោយរំលឹកថា “ត្រូវមានភាពស្មោះត្រង់នឹងបំណងប្រាថ្នានយោបាយរបស់ឪពុកខ្ញុំ…ខ្ញុំចង់ធ្វើជាស្តេច សម្រាប់ប្រជាជនអេស្ប៉ាញទាំងអស់”។

ទ្រង់មានប្រជាប្រិយភាពជាច្រើនទសវត្សរ៍ តែទោះយ៉ាងណាកាលពីថ្ងៃចន្ទ (ទី ៣ សីហា) អតីតប្រមុខរដ្ឋអង្គនេះបានសារភាពប្រាប់បុត្រារបស់ទ្រង់ គឺ ស្តេច ហ្វីលីពទី ៦ ថា វាប្រសើរជាងដែលទ្រង់ត្រូវចាកចេញពីប្រទេស។

ទ្រង់ហ្វ័ន កាឡូសបានសរសេរថា “ដើម្បីបម្រើដល់ប្រជាជនអេស្ប៉ាញ ស្ថាប័នរាជវង្ស និងព្រះអង្គក្នុងជានាមជាស្តេច ទូលបង្គំសូមជូនដំណឹងដល់ទ្រង់អំពីការសម្រេចចិត្ត របស់ខ្ញុំនៅពេលនេះដើម្បីនិរទេសទៅក្រៅប្រទេសអេស្ប៉ាញ”។

ប្រឈមមុខនឹងការស៊ើបអង្កេតទាំងក្នុងនិងក្រៅប្រទេសចំពោះអំពើពុករលួយ ទ្រង់ឥឡូវបានក្លាយជាក្តីអាម៉ាស់ចំពោះរាជបល្ល័ង្កនិងរដ្ឋាភិបាល។

ព្រះបរមរាជវាំងបានឱ្យដឹងថា ព្រះអង្គហ្វីលីពបានទទួលយកការសម្រេចចិត្តនេះ បន្ទាប់ពីការសម្រេចរបស់តុលាការកំពូលកាលពីខែមិថុនាដើម្បីបើកការស៊ើបអង្កេត។

ការសង្ស័យគឺផ្តោតលើទឹកប្រាក់ ១០០ លានដុល្លារអាម៉េរិក ដែលបង់ទៅក្នុង គណនីធនាគារស្វីសមួយក្នុងឆ្នាំ ២០០៨ ដោយអារ៉ាប់ប៊ីសាអូឌីត។

ព្រះអង្គហ្វីលីពបានព្យាយាមនៅឱ្យឆ្ងាយពីការចោទប្រកាន់អំពីការលាក់បាំងទ្រព្យសម្បត្តិដ៏ច្រើននេះ ដោយដកចេញនូវប្រាក់ឧបត្ថម្ភរាជវង្សប្រចាំឆ្នាំរបស់បិតាទ្រង់ និងបោះបង់ចោលកេរមត៌ករបស់ទ្រង់៕ ដោយ៖ កញ្ញាដាលីស/Ha

ទ្រង់ ហ្វ័ន កាឡូស ទី១

ទីតាំងផ្សាយពាណិជ្ជកម្ម