ជប៉ុនធ្វើមើលតែកូវីដបានផុតរលត់យ៉ាងអ៊ីចឹង ឥឡូវវាឆ្លងគ្រប់ទីកន្លែង

167
ចែករម្លែក

បន្ទាប់ពីទទួលបានជោគជ័យដំបូងៗ ជប៉ុនឥឡូវកំពុងប្រឈមនឹងការត្រួតពិនិត្យ លើការពិតនៃមេរោគកូរ៉ូណា។

ប្រទេសនេះបានទទួលការយកចិត្តទុកដាក់ជាសកល បន្ទាប់ពីទប់ស្កាត់បានជោគជ័យ នូវរលកទីមួយនៃកូវីដ១៩ ជាមួយនឹងអ្វីដែលគេហៅថា “គំរូជប៉ុន” គឺ ការធ្វើតេស្តតិចតួចនិងការមិនបិទទ្វារប្រទេសទាំងស្រុង ហើយក៏មិនដាក់ចេញ មធ្យោបាយផ្លូវច្បាប់ណាមួយដើម្បីបង្ខំឱ្យបិទអាជីវកម្មនោះដែរ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះថែមទាំងលើកឡើងដែរថា “ស្តង់ដារវប្បធម៌ខ្ពស់” បានជួយដល់ការទប់ទល់ជំងឺនេះបានជោគជ័យ។

ប៉ុន្តែឥឡូវប្រទេសកោះមួយនេះកំពុងប្រឈមនឹងការលេចឡើងជាថ្មីនៃករណីកូវីដ១៩ ខ្ពស់បំផុតទូទាំងប្រទេសពីមួយថ្ងៃទៅមួយថ្ងៃ។

ការឆ្លងដំបូងៗដែលប្រមូលផ្តុំនៅក្នុងរដ្ឋធានីបានរាលដាលដល់តំបន់ទីក្រុងដទៃទៀត ខណៈតំបន់ដែលគ្មានករណីឆ្លងជាច្រើនខែបានក្លាយជាចំណុចផ្ទុះថ្មីនៃមេរោគ។

ដោយសារជប៉ុនជាប្រទេសមានប្រជាជនវ័យចំណាស់ច្រើនជាងគេនៅលើពិភពលោក ការផ្ទុះឡើងជាថ្មីនេះកំពុងក្លាយជាក្តីបារម្ភខ្លាំងសម្រាប់ប្រទេសកោះមួយនេះ។

អ្នកជំនាញនិយាយថាការផ្តោតសំខាន់របស់ជប៉ុនលើសេដ្ឋកិច្ចអាចត្រូវប្រែក្រឡាស់វិញ។

ខណៈប្រទេសដទៃទៀតនៅអាស៊ី ដែលជួបប្រទះជំងឺកូវីដ១៩មុនបណ្តាប្រទេសលោកខាងលិច កំពុងប្រយុទ្ធនឹងការផ្ទុះឡើងវិញនៃកូវីដ១៩ ប្រទេសជប៉ុនឥឡូវនេះអាចប្រឈមនឹងការប្រកាសអាសន្នសម្រាប់អ្វីដែលកើតឡើងនៅពេលដែលប្រទេសមួយនេះឆាប់បើកដំណើរការឡើងវិញពេក និងមិនបានកែតម្រូវយុទ្ធសាស្រ្តរបស់ខ្លួន នៅពេលមេរោគចាប់ផ្តើមប្រែប្រួល។

ខណៈជប៉ុនបានប្រកាសភាពអាសន្នដើម្បីទប់ទល់នឹងរលកដំបូងនៃវីរុសនេះ ជប៉ុនមិនបានបង្ខំមនុស្សឱ្យស្នាក់នៅក្នុងផ្ទះឬបិទអាជីវកម្មនោះទេ។

ការបិទប្រទេសត្រូវបានបញ្ចប់នៅចុងខែឧសភា ហើយក្រុមមន្រ្តីបានប្រញាប់បើក ប្រទេសឡើងវិញពេញលេញនៅក្នុងការប៉ុនប៉ងមួយដើម្បីធ្វើឱ្យសេដ្ឋកិច្ចដែលធ្លាក់ចុះ របស់ខ្លួនងើបឡើងវិញ។

ត្រឹមខែមិថុនា ភោជនីយដ្ឋាននិងបារបានបើកឡើងវិញយ៉ាងពេញទំហឹង ខណៈព្រឹត្តិការណ៍ដូចជាកីឡាចំបាប់និងបាល់បោះបានវិលត្រឡប់មកវិញ ដែលផ្ទុយស្រឡះពីកន្លែងផ្សេងទៀតនៅក្នុងតំបន់ដូចជាប្រទេសសិង្ហបុរី ដែលបើកដំណើរការឡើងវិញតែក្នុងដំណាក់កាលប្រុងប្រយ័ត្នប៉ុណ្ណោះ។

ក្រុមអ្នកជំនាញនិយាយថា ការប្រញាប់ប្រញាល់បើកសេដ្ឋកិច្ចឡើងវិញរបស់ជប៉ុន ប្រហែលជាលឿនពេកហើយ។

លោក យ៉ូស៊ីហ៊ីតូ នីគី សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៃសាលាជំនាញវេជ្ជសាស្ត្រនៃ សាកលវិទ្យាល័យសូវ៉ា និយាយថា “នេះគឺជាលទ្ធផលរបស់រដ្ឋាភិបាល ដែលផ្តល់អាទិភាពលើសកម្មភាពសេដ្ឋកិច្ច ដោយអនុញ្ញាតឱ្យប្រជាជនធ្វើ បំលាស់ទីម្តងទៀតជាជាងពង្រឹងលើការគ្រប់គ្រងជំងឺ”។

ក្រុមអ្នកជំនាញ ដែលគេកោតសរសើរចំពោះការបង្ហាញភាពជាអ្នកដឹកនាំ ក្នុងអំឡុងរលកដំបូងនៃកូវីដ ត្រូវបានរំលាយដោយសាររឿងនយោបាយ ខណៈយុទ្ធនាការជំរុញលើកទឹកចិត្តដល់ការធ្វើដំណើរក្នុងស្រុកបានចាប់ផ្តើមពេលមេរោគទើបចាប់ផ្តើមផ្ទុះម្តងទៀត។

គិតត្រឹមថ្ងៃចន្ទទី៣សីហា ករណីកូវីដ១៩ទូទាំងប្រទេសជប៉ុនបានកើនដល់ ១០០០ ករណីចំនួន ៥ ថ្ងៃជាប់គ្នាមកហើយ ដោយក្នុងនោះមាន២ថ្ងៃ ដែលកូវីដកើនឡើស ១៥០០ ករណី។ សរុបទូទាំងប្រទេស ជប៉ុនមានអ្នកឆ្លង ៣៨.៦៨៧ នាក់ និងស្លាប់ ១.០១២ នាក់៕ ដោយ៖ កញ្ញាដាលីស/Ha

កូវីដ១៩កំពុងផ្ទុះឡើងវិញនៅទូទាំងជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម