​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ក្រុង​កំពង់ឆ្នាំង

126
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​រថយន្ត​និង​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩១.៩២​ ក្នុងភូមិ​ទី​២​សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០ ។​

​ប៉ូលីស​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានឱ្យដឹងថាៈ​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ក្រហម​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​3A.1879​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ ដែលជា​ចំណុច​ផ្លូវ​កោង​រថយន្ត​នោះបាន​បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដា C125​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​កំពង់ឆ្នាំង​1D.4725​ដែល​ឆ្លងផ្លូវ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាម​។​

​ក្រោយពេល​កើតហេតុ​​​ អ្នកបើកបរ​រថយន្ត​បង្ក​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។​ជនរងគ្រោះ​ដែល​ស្លាប់នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ​លឹម វឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​ប្រាំបី​ឆោម​ ឃុំ​ពង្រ​ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​។​

​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ដោយឡែក​ម​ធ្យា​បាយ​បង្ក​ត្រូវបាន​ប៉ូលិស​អូស​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម