​កីឡាករ កីឡាការិនី​ប៉េតង់ ៥ រូប ចូលរួម​ការប្រកួត Ther1st World Petanque Offlion Cup –WPOC 2020 លើក​ទី​១

183
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​/
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង់​កម្ពុជា បា​នប​ញ្ជូ​ល​កីឡាករ កីឡាការិនី និង​យុវជន ចំនួន ៥ នាក់ ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ប៉េតង់ ដែល​គេ​ប្រសិទ្ធ​នាម​ថា The 1st World Petanque Offlion Cup -WPOC2020 លើក​ទី​១ លើក​វិញ្ញាសា​វាយយក​ពិន្ទុ នា​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ ។​

កីឡាករ កីឡាការិនី ទាំង ៥ រូប

​លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​មានប្រសាសន៍ថាៈ ការប្រកួត The 1st World Petanque Offlion Cup WPOC 2020 នេះ ខាង​កម្ពុជា បាន​បញ្ជូន​កីឡាករ កីឡាការិនី និង​យុវជន ចំនួន ៥ នាក់ ដោយ​យើង នឹង​រៀបចំ​ការប្រកួត នៅលើ​ទីលាន របស់​សហព័ន្ធ​យើង ហើយ​សហព័ន្ធ នឹង​បញ្ជូន​វីដេអូ នៃ​ការប្រកួត​នេះ ទៅ​ឲ្យ​គណៈកម្មការ​អន្តរជាតិ​។​

​កីឡាករ កីឡាការិនី ទាំង ៥ រូប​មាន កីឡាករ ថោង ឈឿន កីឡាករ សុខ ចាន់​មៀន កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម និង​កីឡាករ វ័យ យុវជន កីឡាករ ពុធ យ៉ុ​ន​ចាន់​ដា​រ៉ា ។ សូមបញ្ជាក់ថា កីឡាការិនី​ទាំង ២ រូប និង កីឡាករ ទាំង ៣ រូបនេះ សុទ្ធតែជា​កីឡាករ កីឡាការិនី​ខ្លាំងៗ របស់​កម្ពុជា​។​

​លោក​បាន​បន្តថាៈ សម្រាប់​ការប្រកួត​វិញ គណៈកម្មការ​អន្តរជាតិ កំណត់​ក្នុង​ម្នាក់ ធ្វើការ​ប្រកួត រយៈពេល ៤ នាទី ដោយ​ចាប់ផ្តើម​ការប្រកួត ពី​រង្វង់​ទី​៣ និង​រង្វង់​ទី​៤ មានន័យថា គ្រប់​អត្ត​ព​លិ​ក​ទាំងអស់ វាយ​បានតែ ២ ប៊ូល​តែប៉ុណ្ណោះ ក្នុង​មួយ​ប្រភេទ នៃ​ចំណោម ៦ ប្រភេទ​វិញ្ញាសា ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម