អង្គការសហប្រជាជាតិ​៖​កូរ៉េខាងជើង​ប្រហែលជា​បាន​បង្កើត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បំពាក់​លើ​មី​ស៊ី​ល​ផ្លោង​

233
ចែករម្លែក

​កូរ៉េខាងជើង​កំពុង​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ប្រទេស​ជាច្រើន​ជឿថា​កូរ៉េខាងជើង​ប្រហែលជា​បាន​បង្កើត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តួច​និង​ទំនើប​ដើម្បី​បំពាក់​លើ​ក្បាល​មី​ស៊ី​ល​ផ្លោង​​របស់ខ្លួន​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អង្គការសហប្រជាជាតិ​។​

​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​ឯករាជ្យ ដែល​ឃ្លាំមើល​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ប្រទេស​ជាច្រើន ជឿ​ថា​ការសាកល្បង​នុយក្លេអ៊ែរ​ចំនួន​៦ លើក​កន្លងមក​របស់​​កូរ៉េខាងជើង​នោះ ទំនង​ជា​បាន​ជួយ​ឱ្យ​កូរ៉េខាងជើង​បង្កើត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្នាតតូច​។ រដ្ឋាភិបាល​ក្រុងព្យុង​យ៉ាង​មិន​បាន​ធ្វើតេស្តិ៍​នុយក្លេអ៊ែរ​ទេ ចាប់តាំងពី​ខែ​កញ្ញា​ឆ្នាំ ២០១៧ ។​

​របាយការណ៍ ដែល​ទទួលបាន​ដោយ​សារព័ត៌មាន​Reuters​នេះ ត្រូវ​បាន​ដាក់ជូន​ទៅ​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​មាន​សមាជិក​១៥ ប្រទេស កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​ខែ​សីហា​។​

​របាយការណ៍​នេះ​បាន​និយាយថា ” កូរ៉េខាងជើង​កំពុង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​រួមទាំង​ការផលិត​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​និង​សាងសង់ឡ​ចំហាយ​ទឹករ៉េ​អាក់ទ័រ​សម្រាប់​ការពិ​សោធន៍​”៕/Ha

​មី​ស៊ី​ល​ឆ្លង​ទ្វីប​ត្រូវបាន​គេ​ឃើញ​នៅក្នុង​អំឡុង​ព្យុហយាត្រា​យោធា​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ​២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម