​អ្នក​ជាប់​លើ​កោះរ៉ុង ដោយ​ខ្យល់ព្យុះ​រលក​សមុទ្រ ស្នើសុំ​រដ្ឋបាលខេត្ត ជួយ​ឱ្យ​ត្រឡប់មក​ដីគោក​វិញ​

164
ចែករម្លែក

ដោ​យះ វណ្ណៈ​
​ព្រះ​សីហ​នុះ
អ្នក​ទេសចរណ៍ និង​ពលរដ្ឋ​មួយចំនួន ដែល​ជាប់​នៅលើ​កោះរ៉ុង ដោយ សារ​ធាតុអាកាស មិនល្អ មាន​ព្យុះ​រលក​សមុទ្រ ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​ស្នើសុំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ជួយ​អន្តរាគមន៍ ឱ្យបាន​ចេញពី​កោះរ៉ុង មក​ដែន​គោក​ក្រុង ព្រះសីហនុ​វិញ​ផង ដោយសារតែ​ពួកគេ មាន​ក្តី​ព្រួយបារម្ភ ពី​សុវត្ថិភាព និង​សុខភាព​របស់​ពួកគេ ។

​ករណីនេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​តប​វិញ​ថា មិនទាន់​អនុញ្ញាត​បាន​នៅឡើយ​ទេ ហើយ​ក្នុងនាម រដ្ឋបាលខេត្ត លោក​សុំ​ឱ្យមាន ការយោគ យល់ ពី​បងប្អូន ដោយសារ​ស្ថានភាព ដំណើរ​លើ​ផ្ទៃសមុទ្រ ខ្យល់​ខ្លាំង រលក​ខ្ពស់ៗ មិន​អំណោយផល ហើយ​អ្វីដែល​សំខាន់ និង​ជាការ​បារម្ភ បំផុត​នោះ គឺ​សុខ​សុវត្ថិភាព របស់​បងប្អូន​ផ្ទាល់ ។

​លោក​បាន​បញ្ជាក់ថា ការអនុញ្ញាត​ចរាចរណ៍ តាមផ្លូវ​សមុទ្រ​វិញ​បាន នៅក្រោយពេល​ស្ថានភាព ធាតុអាកាស​ល្អ ភ្លៀង ខ្យល់ និង​រលក​ខ្លាំង ត្រូវបាន​ស្ងប់ស្ងាត់ បន្តិច​សិន ។​

លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន កាលពី​ថ្ងៃទី​៣ ខែសីហា បន្ទាប់ពី​បានបញ្ចប់ ការ​ពិនិត្យមើល​ស្ថានភាព អូរ​ប្រឡាយ ដែល​កំពុង​ជីក​ស្តារ ក្រោយពេល​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់​ថា ព្យុះភ្លៀង ខ្យល់ រលក នៅ​បន្ត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅឡើយ ។ សូម​ប្រជាជន​យើង និង ភ្ញៀវទេសចរ មេត្តា​ចូលរួម​ប្រុងប្រយ័ត្ន និង​កុំ​ធ្វើដំណើរ តាម​ទូក កាណូត ឬ​ផ្លូវទឹក ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ។​

​ទន្ទឹមនឹងនេះ លោក​គួច ចំរើន ក៏បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់ តាមដាន​ស្ថានភាព​អាកាសធាតុ និង​ត្រៀម កម្លាំង​ចាំ​ជួយសង្គ្រោះ​ពលរដ្ឋ ពេល​មាន​ហេតុការណ៍​អាក្រក់​ណាមួយ កើតឡើង ក្នុងអំឡុងពេល មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បក់បោក​ខ្លាំង​នេះ​។​

​សូមបញ្ជាក់ថា អាជ្ញាធរខេត្ត​ព្រះសីហនុ បិទ​ផ្អាក​ទាំងស្រុង នូវ​ចរាចរ​ណ៏​ទូក តាម​សមុទ្រ ក្រោយ​រង​ឥទ្ធិពល​ព្យុះ​ទី​៣ ស៊ីន​ឡា​គូ ដែល​គិត​ត្រឹម​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ មាន​ទូក​ពីរ​គ្រឿង បាន​លិច ក្នុងនោះ​មាន​មនុស្ស ១៦ នាក់ ត្រូវបាន​ជួយសង្គ្រោះ ពី​ហេតុការណ៍​លិច​ទូក ជិត​កោះរ៉ុង​នោះ ៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម