ក្រុមហ៊ុន Wockhardt របស់ឥណ្ឌា នឹងផ្គត់ផ្គង់ វ៉ាក់សាំង កូវីដ ១៩ រាប់លានដូស សម្រាប់ចក្រភព អង់គ្លេស

245
ចែករម្លែក

ក្រុមហ៊ុនផលិត ឱសថឥណ្ឌា Wockhardt Ltd នឹងផ្គត់ផ្គង់ វ៉ាក់សាំងកូវីដ១៩ ចម្រុះ ច្រើនលានដូស ដល់ចក្រភពអង់គ្លេស ក្នុងនោះរាប់បញ្ចូល ទាំងវ៉ាក់សាំងមួយ ដែលអភិវឌ្ឍន៍ ដោយសាកលវិទ្យាល័យ AstraZeneca និងសាកលវិទ្យាល័យ Oxford ។

ក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុន បានបម្រុងទុក នូវសមត្ថភាពបំពេញ និងបញ្ចប់ ដែល​ជាជំហានចុងក្រោយ នៃការដាក់វ៉ាក់សាំង ទៅក្នុងបំពង់ ឬសឺរ៉ាំង និងវេចខ្ចប់វ៉ាក់​សាំងទាំងនោះ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលអង់គ្លេស។

ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Wockhardt បានកើនឡើង ១០ ភាគរយ បន្ទាប់ពីព័ត៌មាន​នេះ​ លេចឡើង នៅក្នុងទីក្រុងមុំបៃ។

រដ្ឋាភិបាលចក្រភពអង់គ្លេស ក៏បានរក្សាទុកខ្សែសង្វាក់ផលិតកម្ម​ បំពេញ​ និងបញ្ចប់​មួយ នៅឯសាខាក្រុមហ៊ុន បុត្រសម្ព័ន្ធ Wockhardt ក្នុងទីក្រុងរិចហ៊ែម ប្រទេសវែល ផងដែរ សម្រាប់ការប្រើប្រាស់ផ្តាច់មុខ​ ក្នុងរយៈពេល ១៨ ខែទៀត​ ដើម្បីធានាដល់​ការផ្គត់ផ្គង់។

វ៉ាក់សាំងជាង ១៥០ កំពុងត្រូវបានបង្កើត​ និងសាកល្បង​ នៅជុំវិញពិភពលោក​ ដើម្បី​បញ្ឈប់ជំងឺរាតត្បាត ដោយក្នុងនោះមានវ៉ាក់សាំង ២៥ បានឈានដល់​ដំណាក់កាល​សាកល្បង លើមនុស្សនេះ យោងតាមអង្គការសុខភាពពិភពលោក ៕ ដោយ៖ កញ្ញា ដាលីស

ក្រុមហ៊ុនផលិតឱសថឥណ្ឌា Wockhardt Ltd នឹងផ្គត់ផ្គង់វ៉ាក់សាំង​កូវីដ១៩ ចម្រុះច្រើនលានដូស ដល់ចក្រភពអង់គ្លេស

ទីតាំងផ្សាយពាណិជ្ជកម្ម