បារាំង​បញ្ឈប់​កិច្ច​ព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយ​ក្រុង​ហុងកុង​

217
ចែករម្លែក

​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​ខែ​សីហា ថា​ខ្លួន​បាន​បញ្ឈប់​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយ​ក្រុង​ហុងកុង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ដាក់ចេញ​ច្បាប់​សន្តិសុខ​ថ្មី​ដ៏​ចម្រូងចម្រាស​​នៅក្នុង​អតីត​ទឹកដី​អាណានិគម​អង់គ្លេស​នេះ​។​

​ក្រសួងការបរទេស​បារាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” ដោយ​ស្ថានភាព​វិវត្តន៍​ចុងក្រោយ​នេះ បារាំង​នឹង​មិន​ដំណើរការ​បន្ត​ដូច​ដែល​ខ្លួន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​បត្យាប័ន​​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៧ រវាង​បារាំង​និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នោះទេ​។​

​ក្រសួងការបរទេស​នេះ បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ច្បាប់​សន្តិសុខ​ថ្មី​នេះ​ដោយ​និយាយថា​វា​បាន​បង្ក​ជា​បញ្ហា​ទៅ​លើ​គោលការណ៍​” ប្រទេស​១ ប្រព័ន្ធ​២ ” និង​ទៅលើ​សេរីភាព​ជា​មូលដ្ឋាន​”​។​

​ក្រសួងការបរទេស​នេះ​បាន​បន្ថែមថា ” ច្បាប់​នេះ​ក៏​មាន​ផល​ប៉ះ ពាល់​ដោយផ្ទាល់​ដល់​ពលរដ្ឋ​និង​ពាណិជ្ជកម្ម​របស់​យើង​ផង​ដែរ​”​។​

​ការដាក់ចេញ​ច្បាប់​សន្តិសុខ​នេះ​បាន​បង្កើន​ភាព​តានតឹង​ថ្មី​រវាង​ចិន​និង​ក្រុម​ប្រទេស​លោក​ខាងលិច​ដែល​បន្ថែម​ភាព​តានតឹង​ដែល​មាន​ស្រាប់​ទៅ​លើ​ការប្រព្រឹត្ត​ចំពោះ​ជនជាតិ​ភាគតិច​អ៊ូ​ហ្គួ​រ​និង​ក្រុមហ៊ុន​Huawei ។​

​ប្រទេស​នូវែ​លសេ​ឡង់ កាណាដា អង់គ្លេស អូស្ត្រាលី និង អាល្លឺម៉ង់​បាន​ផ្អាក​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​រួចហើយ ជាមួយ​ក្រុង​ហុងកុង​ចាប់តាំងពី​ច្បាប់​សន្តិសុខ​នេះ ត្រូវបាន​ដាក់​បង្ហាញ កាលពី​ខែ​​មិថុនា​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប៉ូលិស​ដាក់​ខ្សែ​ឃាំង​បន្ទាប់ពី​ប៉ូលិស​បាន​ចូល​មណ្ឌល​ផ្សារ​ទំនើប​ដើម្បី​តាម​រក​ចាប់​ក្រុមអ្នកតវ៉ា​ដែល​ល្មើស​នឹង​ច្បាប់​សន្តិសុខ​ថ្មី​នៅ​ក្រុង​ហុងកុង​កាលពី​ថ្ងៃទី​១​ខែ​កក្កដា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម