រើ​ចេញទៅ​ក្រៅ​មាន​ក្តីសង្ឃឹម​រស់នៅក្នុង​ភូមិ​មាន​កម្លាំង​ធ្វើការ​

362
ចែករម្លែក

ឃុំ​កូន​នី​ប៉ា​ជាទី​តាំង​លំនៅដ្ឋាន​ប្រជាជន​ក្រុមទី​១​ដែល​រើ​ផ្ទះ​ពី​តំបន់​ក្រីក្រ​នៅ​មណ្ឌល​ស្វយ័ត​ជនជាតិ​លី​ស៊ូ​នូ​ជាំ​ង ខេត្ត​យូ​ន​ណាន ។ អ្នកភូមិ​បាន​រើ​ផ្ទះ​ពី​ភូមិ​ជីន​ម៉ាន​លើ​ភ្នំ​ខ្ពស់​ដល់​កូន​ឃុំ​នី​ប៉ា ដែល​ជីវភាព​រស់នៅ​របស់​ពួកគេ​បាន​ប្រែ​មុខមាត់​ជាខ្លាំង​ក្នុង​រយៈពេល​៣ ឆ្នាំ​កន្លងទៅ ។​

​ភូមិ​ជីន​ម៉ាន​មាន​ក្រុម​ចំនួន​១១ ក្នុងនោះ​មាន​ក្រុម​ចំនួន​៥ គ្មាន​ផ្លូវថ្នល់​ហើយ​មាន​ក្រុម​មួយ​ស្ថិត នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ពី​គ្រោះមហន្តរាយ​ភូគព្ភសាស្ត្រ​។ បច្ចុប្បន្ន អ្នកភូមិ​ដែល​រស់នៅក្នុង ក្រុម​ទាំង​៦ នៃ​ភូមិ​ជីន​ម៉ាន​បាន​រើ​ផ្ទះ​ទៅ​កូន​ឃុំ​នី​ប៉ា​រួចហើយ​។​

​តាម​ការសិក្សា​ពី​អ្នកកាសែត​បានឱ្យដឹងថា​សព្វថ្ងៃ ក្នុង​កូន​ឃុំ​នី​ប៉ា​មាន​អ្នកស្រុក​២៨២​នាក់​ដែល មកពី​គ្រួសារ​ចំនួន​១១៨ បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ខាងក្រៅ​។ ក្នុង​កូន​ឃុំ​នេះ​មាន រោងចក្រ​ផលិត​សម្លៀកបំពាក់​មួយ​ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​អ្នកស្រុក​ហើយ​មាន​នារី​ជាង ២០ នាក់​ធ្វើការ​នៅ​ទីនោះ​។ អ្នកគ្រប់គ្រង​រោងចក្រ​នេះ​បាន​ប្រាប់​អ្នកកាសែត​ថា​កម្ម រក​ស្រី​ប៉ិនប្រសប់​ម្នាក់​អាច​ទទួលបាន​ចំណូល​៣-៤​ពាន់​យាន់​ក្នុង​មួយខែ ។​

​ចំណែក​អ្នកភូមិ​៨០ គ្រួសារ​នៃ​ក្រុម​នៅសល់​ចំនួន ៥ ទៀត​ដែល​នៅតែ​រស់​នៅលើ​ភ្នំ​នោះ​កំពុង ប្រកប​របរ​ដាំ​ផ្លែឈើ​ក្រោម​ការជួយ​ណែនាំ​ពី​សហគ្រាស​ផ្សេងៗ​ហើយ​អាច​ទទួល​ចំណូល​កាន់តែ​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ លោក ម៉ា ជី​ឈឹង លេខា​បក្ស​នៃ​គណៈកម្មាធិការ គណ​បក្សកុម្មុយនិស្ត​ចិន​ភូមិ​ជីន​ម៉ាន​បាន​បញ្ជាក់ថា ភូមិ​យើង​បានសម្រេច​នូវ​ការ​កាត់ បន្ថយ​ភាពក្រីក្រ​យូរហើយ​។ សព្វថ្ងៃ​ការរស់នៅ​របស់​អ្នកភូមិ​បាន​មានការ​ផ្លាស់ប្តូរ​ច្រើន ណាស់​ធៀប​នឹង​កាល​មុន​។ បច្ចុប្បន្ន​គណៈ​រដ្ឋបាល​ភូមិ​កំពុង​គិតគូរ​ពី​បង្រួម​នូវ​ការថែរក្សា អេកូ​-​ធម្មជាតិ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

លោក​បន្តទៀតថា​រដ្ឋាភិបាល​បានរៀបចំ​ឱ្យ​អ្នកភូមិ​រើ​ផ្ទះ​ពី​កន្លែង​រស់នៅ​ចាស់​ទៅ​កន្លែង​ថ្មី​ហើយ​ជួ់ល​ដី​នៅសល់​នោះ​ទៅឱ្យ​ក្រុមហ៊ុន​ឬ​យកមក​ដាំ​ដើមឈើ​ឡើងវិញ​ដើម្បី​អនុវត្ត​រូបមន្ត​“​សហករណ៍​+​គណៈកម្មាធិការ​បក្ស​ប្រចាំ​ភូមិ​+​ប្រជាកសិករ​+​កសិដ្ឋាន​”​សម្រាប់​ការដាំ​ម្រេច​វូ​ណាត់​និងដំណាំ​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​។ សព្វថ្ងៃ​ភូមិ​ជីន​ម៉ាន​កំពុង ​ខិតខំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​កំណត់​ផែនការ​អំពី​ការអភិវឌ្ឍ​ទេសចរណ៍​តាម​ទីជនបទ ៕ ដោយ សៀ​យាន់​ហ្វឺ​ង​

អ្នកស្រុក​កំពុង​ធ្វើ​សម្លៀកបំពាក់​ជនជាតិភាគតិច​ក្នុង​រោងចក្រ​កាត់បន្ថយ​ភាពក្រីក្រ នៅ​កូន​ឃុំ​នី​ប៉ា​។​

ទីតាំងផ្សាយពាណិជ្ជកម្ម