Manchester United កំពុង​ថ្លឹងថ្លែង​រក​លទ្ធភាព​ផ្ទេរ​អ្នកចាំទី កា​ស្ព័​រ ស្មី​ឆែ​ល​

186
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Manchester United កំពុង​ថ្លឹងថ្លែង​លទ្ធភាព​ផ្ទេរ​អ្នកចាំទី កា​ស្ព័​រ ស​ស្មី​ឆែ​ល (Kasper Schmeichel) ដែលជា​កូនប្រុស​របស់លោក ភី​ធើ ស្មី​ឆែ​ល អតីត​វីរបុរស​ក្លឹប Manchester United នៅ​រដូវក្តៅ​នេះ​។​
​ ​
​គេ​និយាយថា អ្នកចាំទី​ក្លឹប Leicester City រូបនេះ​បាន​ក្លាយជា​គោលដៅ​ម្នាក់​ក្នុង ចំណោម កីឡាករ ជា​គោលដៅ​របស់​ក្លឹប Manchester United ដែល​ត្រូវ​ផ្ទេរ ខណៈ​ពួកគេ​ត្រៀម​ដោះ ស្រាយ​ស្ថានការណ៍​ដ៏​ស្មុគស្មាញ​នេះ​។​
​ ​
​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) និង​ថ្នាក់ដឹកនាំ​របស់​ក្លឹប United បាន​បង្វែរ​ការយកចិត្ត​ទុកដាក់​មកលើ​អ្នកចាំទី ស្មី​ឆែ​ល វ័យ​៣៣​ឆ្នាំ​។​
​ ​
​ដេវីដ ដេ ហ្គៀ (David De Gea) ជា​អ្នកចាំទី​ជម្រើស​ទី​១ ជួប​ស្ថានភាព​ចម្រុះ​នៅ​រដូវ​កាល​នេះ ហើយ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ​កៅអី​ក្នុង​ក្រុម​ជម្រើស​ទី​១ ត្រូវបាន​ពិនិត្យពិច័យ​ខ្លាំង​។​
​ ​
​កីឡាករ​វ័យក្មេង ឌី​ន ហិន​ដឺ​សិន (Dean Henderson) នឹង​វិលត្រឡប់​មកកាន់​ក្លឹប United វិញ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ច្រើន អំឡុងពេល​លេង​ខ្ចី​ជើង​ជាមួយ​ក្លឹប Sheffield United ប៉ុន្តែ​គេ​និយាយថា លោក សូល​ស្យែ​រ នឹង​ត្រៀម​ផងដែរ ទាក់ទិន​ថា តើ​កីឡាករ​រូបនេះ​អាច​ក្លាយជា​អ្នកចាំទី​ជម្រើស​ទី​១​របស់​ក្លឹប United ឬ​យ៉ាងណា​។​
​ ​
​គេ​ជឿថា ហិន​ដឺ​សិន នឹង​ត្រូវការ​ពេលវេលា​លេង​ច្រើន អំឡុង​រដូវ​កាល​បន្ទាប់​នេះ​ខណៈ​កីឡា ករ​រូបនេះ​រក​ឱកាស ដើម្បី​ក្លាយជា​អ្នកចាំទី​ជម្រើស​ដំបូង​របស់​អង់គ្លេស​នៅក្នុង​ព្រឹត្តិការណ៍ ប្រកួត​ជើងឯក​អឺរ៉ុប​នៅ​រដូវក្តៅ​ក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី កា​ស្ព័​រ ស​ស្មី​ឆែ​ល (Kasper Schmeichel)

ទីតាំងផ្សាយពាណិជ្ជកម្ម