៣១​នាក់​ទៀត​ឆ្លងកូវី​ដ​១៩​នៅ​វៀតណាម រួម​មាន​គ្រូពេទ្យ​ម្នាក់​

414
ចែករម្លែក

​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​០៤​សីហា​នេះ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​១០​នាក់​ទៀត រួម​មាន​អ្នកជំងឺ​៦​នាក់ គ្រូពេទ្យ​ម្នាក់​និង​មនុស្ស​៣​នាក់​ទៀត​ដែល​នាំ​អោយ​ចំនួន​អ្នក​កើតកូ​វីដ​កំពុង​ទទួល​​ការព្យាបាល​កើន​ដល់​២៧២​នាក់​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​១០​នាក់​នេះ គឺ​៧​នាក់​ជា​អ្នកក្រុង​ដា​ណាំ​ង រួម​មាន​បុគ្គលិក​ពេទ្យ​ម្នាក់​នៅ​មន្ទីរពេទ្យ​ដា​ណាំង​និង​៥​នាក់​ជា​អ្នកជំងឺ​នៅ​ទីនោះ​។​អ្នក​ឆ្លង​៣​នាក់​ទៀត​ជា​អ្នករស់នៅ​ក្នុង​ខេត្ត​ក្វាង​ណា​ម​​ក្បែរ​ក្រុង​ដា​ណាំង​។​

​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​វៀតណាម​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​បន្ថែមចំនួន​២១​ករណី​ទៀត ក្នុងនោះ​១៥​ករណី​នៅ​ក្រុង​ដា​ណាំង​និង​៦​ករណី​នៅ​ខេត្ត​ក្វាង​ណា​ម ។​

​សូមបញ្ជាក់​ថា​ចាប់តាំងពី​ថ្ងៃ​២៥​កក្កដា ការឆ្លង​ក្នុង​សហគម​ន៍​បាន​វិល​មក​កាន់​ប្រទេស​វៀតណាម​វិញ​បន្ទាប់ពី​លែង​មាន​ការឆ្លង​របៀប​នេះ​អស់​ពេល​ជាង​៣​ខែ និង​ក្រុង​ទេសចរណ៍​ដា​ណាំ​បាន​ក្លាយជា​​មជ្ឈមណ្ឌល​នៃ​ការចម្លង​មនុស្ស​១៤២​នាក់​តាំងពី​ពេលនោះ​មក​។​ក្វាង​ណា​ម​មាន​អ្នក​ឆ្លង​ថ្មី​៤៤​ករណី ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ការផ្ទុះកូ​វីដ​១៩​ថ្មី​នៅ​ដា​ណាំង​។​

​ក្រុង​ហូជីមិញ​ឥឡូវ​មាន​អ្នក​ឆ្លង​ថ្មី​៨​នាក់ ខេត្ត​ក្វាង​ង៉ាយ​និង​ខេត្ត​ដា​ឡាត់​ភាគកណ្តាល​មួយៗ​មាន​៣​ករណី​។​រដ្ឋធានី ហាណូយ​មាន​២​ករណី ខេត្ត​ថៃ​ប៊ិញ​ភាគ​ខាងជើង និង​ខេត្ត​ហា​ណា​ម ព្រម​ទាំង​ខេត្ត​ដុង​​ណៃ មាន​មួយ​ករណី​ក្នុង​ខេត្ត​នី​មួយៗ​។​

​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៦​នាក់​បាន​ស្លាប់ និង​អ្នកជំងឺ​១៣​នាក់​ទៀត​ក្នុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​នៅ​ទូទាំង​ប្រទេស មនុស្ស​ជាង​១៣៣.០០០​នាក់​កំពុង​ដាក់​នៅ​ដោយ​​ឡែក​ឬ​ធ្វើ​ចត្តា​ឡី​ស័ក​៕​ប្រែ​សម្រួល​៖​វាសនា​

​បុគ្គលិក​វេជ្ជសាស្ត្រ​ប្រមូល​សំណាក​អ្នកក្រុង​ដា​ណាំង​ដើម្បី​រក​វីរុស​កូរ៉ូណា កាលពី​ថ្ងៃ​០៣​សីហា នៅពេល​អាជ្ញាធរ​មាន​ផែនការ​ធ្វើតេស្តិ៍​ប្រជាជ​ន​ទូ​ទាំង​ទីក្រុង​

ទីតាំងផ្សាយពាណិជ្ជកម្ម