ការប្រកួត​រវាង​Arsenal និង Chelsea មាន​អ្នកទស្សនា​តាម​ទូរទស្សន៍​ច្រើន​បំផុត​

137
ចែករម្លែក

ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup កាលពី​ថ្ងៃ​សៅរ៍​រវាង​ក្រុម Arsenal ជាមួយនឹង​ក្រុម Chelsea គឺជា​ការប្រកួត​ដែលមាន​អ្នកទស្សនា​ច្រើន​បំផុត​នៅ​រដូវ​កាល​ឆ្នាំ​២០១៩-២០ នេះ​បើតាម​ការ បង្ហាញ​តួលេខ​អ្នកទស្សនា​តាម​ទូរទស្សន៍​។​
​ ​
​ការប្រកួត​នៅ​ពហុកីឡាដ្ឋាន Wembley ដែល​ក្រុម Arsenal ឈ្នះ​២-១ នោះ​មាន​អ្នកទស្សនា តាម​កញ្ចក់​ទូរទស្សន៍ ៨,២​លាន គឺជា​ចំនួន​ខ្ពស់បំផុត​។​
​ ​
​មានន័យថា ជិត​ពាក់កណ្តាល​នៃ​ពលរដ្ឋ​អង់គ្លេស​ដែលមាន​ទូរទស្សន៍​បាន​បើក​ទស្សនា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។​
​ ​
​ចំនួន​អ្នកទស្សនា​នេះ គឺ​ខ្ពស់ជាង​ចំនួន​អ្នក​ចូល​ទស្សនា​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ FA Cup រវាង​ក្រុម Manchester United និង​ក្រុម Chelsea កាលពី​ថ្ងៃទី​១៩​ខែកក្កដា ដែលមាន​អ្នកទស្សនា​តាម​ទូរទស្សន៍ ៧,៣​លាន​នាក់​។​
​ ​
​បច្ចុប្បន្ន អ្នកគាំទ្រ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ពហុកីឡាដ្ឋាន​ទេ ដោយសារតែ​ការរីក​រាលដាល វីរុស​កូ​រ៉ូ​ណា មានន័យថា អ្នកគាំទ្រ​ត្រូវ​ទស្សនា​ការប្រកួត​តាម​កញ្ចប់​ទូរទស្សន៍ ដើម្បី​តាមដាន សកម្មភាព​បាល់ទាត់​។​
​ ​
​ការប្រកួត​នៅ​ពហុកីឡាដ្ឋាន Wembley កាលពី​ថ្ងៃ​សៅរ៍​ត្រូវបាន​លេង​ដោយ​បិទទ្វារ ដោយមាន តែ​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល បូករួម​ទាំង​កីឡាករ បុគ្គលិក​ការងារ មន្ត្រី​ក្លឹប​និង​អ្នកព័ត៌មាន​មួយចំនួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ការប្រកួត​រវាង​ក្រុម Arsenal នឹង​ក្រុម Chelsea

ទីតាំងផ្សាយពាណិជ្ជកម្ម