គ្រី​ស ស្ម​លិ​ង គ្រោង​នឹង​វិល​មក Manchester United វិញ

182
ចែករម្លែក

​ខ្សែការពារ គ្រី​ស ស្ម​លិ​ង (Chris Smalling) គ្រោង​វិលត្រឡប់​មកកាន់​ក្លឹប Manchester United វិញ បន្ទាប់ពី​ក្លឹប Roma មិនអាច​ព្រមព្រៀង​នឹង​តម្លៃ​ដែល​កំណត់​សម្រាប់​កីឡាករ​រូបនេះ​។​
​ ​
​ខ្សែបម្រើ​អង់គ្លេស​រូបនេះ​បាន​ចំណាយពេល​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​នៅ​អ៊ីតាលី​ខណៈពេល ក្លឹប Roma បាន​ចំណាយ​ប្រាក់​២,៧​លាន​ផោន​រួចហើយ​កាលពី​រដូវក្តៅ​ឆ្នាំមុន​ជាមួយនឹង កិច្ចព្រមព្រៀង​លេង​ខ្ចី​ជើង​នេះ​។​
​ ​
​ការព្យាយាម​របស់​ក្លឹប Roma នៅ​មិនទាន់​ឆ្លើយតប​នឹង​តម្លៃ​១៨​លាន​ផោន​ដែល​ក្លឹប Manchester United បានកំណត់​នោះទេ ហើយ​ក្លឹប​នេះ​នឹង​បោះបង់ចោល​ក្តីសង្ឃឹម​ក្នុងការ​ផ្ទេរ កីឡាករ​រូបនេះ​ជា​អចិន្ត្រៃយ៍ ស្របពេល​កីឡាករ​រូបនេះ​គ្រោង​នឹង​ត្រឡប់​ទៅ​ពហុកីឡាដ្ឋាន Old Trafford វិញ បន្ទាប់ពី​លេង​ហ្គេម​ចុងក្រោយ​សម្រាប់​ក្លឹប​នេះ​។​
​ ​
​ស្ម​លិ​ង ធ្វើ​បានល្អ​ជាមួយនឹង​ក្លឹប Roma នៅ​រដូវ​កាល​នេះ ទី​ដែល​កីឡាករ​រូបនេះ​បានបង្ហាញ មុខ​៣៧​លើក​នៅ​គ្រប់​ការប្រកួត​និង​រកបាន​៣​គ្រាប់​ផងដែរ​។​
​ ​
​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​គ្រោង​នឹង​វិល​ត្រឡប់មក​ក្លឹប​ដែល​ខ្លួន​បាន​ចូលរួម​កាលពី​១០​ឆ្នាំមុន បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប Fulham ប៉ុន្តែ ស្ម​លិ​ង មិន​ទំនងជា​បាន​បង្ហាញមុខ​នៅក្រោម​ការ ដឹកនាំ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) នោះទេ​។​
​ ​
​លោក សូល​ស្យែ​រ ពេញ​ចិត្តនឹង​ជម្រើស​ខ្សែការពារ​ផ្សេង​នៅ​ពហុកីឡាដ្ឋាន Old Trafford ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ ស្ម​លិ​ង ក្លាយជា​កីឡាករ​លើស​តម្រូវការ​បើទោះបីជា​នៅសល់​កិច្ចសន្យា ពីរ​ឆ្នាំ​ទៀត​ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ គ្រី​ស ស្ម​លិ​ង (Chris Smalling)

ទីតាំងផ្សាយពាណិជ្ជកម្ម