បេះដូង​ដើរ​ញាប់​

224
ចែករម្លែក

​បេះដូង​ដើរ​ញាប់​មានន័យថា​ចង្វាក់បេះដូង​លោត​លឿន​ជាង​ធម្មតា ។ បេះដូង​មនុស្ស ពេញវ័យ​ដែលមាន​សុខភាព​ល្អ​ម្នាក់​ជាធម្មតា​លោត​ពី ៦០ ទៅ ១០០​ដង​ក្នុង​មួយ​នាទី​នៅពេល​សម្រាក ។ ប្រសិនបើ អ្នកមាន​បញ្ហា​បេះដូង​ដើរ​ញាប់ អត្រា​នៃ​ចង្វាក់បេះដូង​នៅ​ថត​ខាងលើ ឬ​ខាងក្រោម​ត្រូវបាន​ធ្វើការ​ច្រើនជាង​មុន ។​

​ចង្វាក់បេះដូង​ត្រូវបាន​គ្រប់គ្រង​ដោយ​ចរន្ត​អ​គិ្គ​ស​នី​ដែល​បាន​បញ្ជូន​ទៅតាម​ជាលិកា​បេះដូង ។ បេះដូង​ដើរ​ញាប់​កើតឡើង​នៅពេលដែល​ភាពមិនធម្មតា​នៅក្នុង​បេះដូង​បង្កើត​ចរន្តអគ្គិសនី​លឿន​មួយ ។​

​ករណី​មួយចំនួន បេះដូង​ដើរ​ញាប់​ប្រហែលជា​មិន​បង្ក​ជា​រោគសញ្ញា ឬ​ផ​លិ​បាក​អ្វី​នោះទេ ។ ទោះបីជា​យ៉ាងណាក៏ដោយ បេះដូង​ដើរ​ញាប់​អាចជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល មាន​ការរាំងស្ទះ​ដល់​មុខងារ​ធម្មតា​របស់​បេះដូង ប្រឈម​កាន់តែខ្លាំង​ទៅនឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​បេះដូង​ឈប់​ដើរ ឬ​ស្លាប់ ។​

​ការព្យាបាល​ប្រហែលជា​អាចជួយ​គ្រប់គ្រង​ចង្វាក់បេះដូង​ដែល​ដើរ​លឿន ឬ​ជំងឺ​ផ្សេងៗ​ដែល​ធ្វើអោយ​បេះដូង​ដើរ​ញាប់​ដូច្នេះ ។​

រោគសញ្ញា​
​នៅពេលដែល​ចង្វាក់បេះដូង​របស់​អ្ន​លលោត​លឿន​ពេក វា​ប្រហែលជា​មិនអាច​ច្របាច់​ឈាម​យ៉ាង​មាន​ប្រ​សិ​ទ្ឋ​ភាព​ទៅកាន់​កន្លែង​ផ្សេងៗ​នៃ​រាងកាយ សរីរាង្គ និង​ជាលិកា​ដែល​ត្រូវការ​អុកស៊ីសែន ទេ​។ វា​អាច​បង្កអោយមាន​រោគសញ្ញា​ដូចខាងក្រោម​៖
• វិលមុខ​
• ពិបាក​ដកដង្ហើម​
• ធី​ង​ធោ​ង​
• ជីពចរ​លោត​ញាប់​
• ញ័រ​ដើមទ្រូង​
• ឈឺ​ដើមទ្រូង​
• ខ្យល់គ​
​មនុស្ស​មួយចំនួន​ដែលមាន​បញ្ហា​បេះដូង​ដើរ​ញាប់​មិនឃើញ​មាន​រោគសញ្ញា​អ្វី​ទេ ហើយ​ប​ញ្ហ​នេះ​អាច​រកឃើញ​តាមរយៈ​ការពិនិត្យ​ជំងឺ​តែមួយគត់ ឬ​តេស្ត​តាមដាន​ចង្វាក់បេះដូង​នោះ​គឺ Electrocardiogram ។​

ពេលដែល​ត្រូវ​ជួប​គ្រូពេទ្យ​
​មាន​បញ្ហា​មួយចំនួន​អាច​បង្ក​អោយ​ចង្វាក់បេះដូង​ដើរ​លឿន និង​រោគសញ្ញា​នៃ​បេះដូង​ដើរ​ញាប់ ។ វា​គឺជា​រឿង​សំខាន់​ដែល​ត្រូវដាក់​រោគវិនិច្ឆ័យ​អោយ​សុ​ក្រិត និង​ថែទាំ​អោយ​សមស្រប ។ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក ឬ​កូន​របស់​អ្នក​ធ្លាប់មាន​រោគសញ្ញា​នៃ​បេះដូង​ដើរ​ញាប់ ។ ប្រសិនបើ​អ្នក​ខ្យល់គ ពិបាក​ដកដង្ហើម ឬ​ឈឺទ្រូង​ជាប់​លើសពី ២ ឬ​៣​នាទី ចូរ​ស្វែងរក​សេវា​សង្គ្រោះបន្ទាន់ ។​

មូលហេតុ​
​បេះដូង​ដើរ​ញាប់​បង្កឡើង​ដោយមាន​អ្វីមួយ​រាំងស្ទះ​ចរន្តអគ្គិសនី​ធម្មតា​ក្នុងការ​គ្រប់គ្រង​លើ​ចង្វាក់បេះដូង​ដើម្បី​ច្របាច់​ឈាម​ចេញ ។ មានរឿង​ជាច្រើន​ដែល​អាច​បង្ក ឬ​ធ្វើអោយមាន​បញ្ហា​លើ​ប្រព័ន្ធ​ចរន្តអគ្គិសនី​បេះដូង ។ បញ្ហា​ទាំងនោះ​មានដូចជា​៖
• ខូចខាត​ដល់​ជាលិកា​បេះដូង​ដោយសារ​ជំងឺ​បេះដូង​
• ផ្លូវ​ចរន្តអគ្គិសនី​នៅក្នុង​បេះដូង​មិនធម្មតា​តាំងពី​កំណើត​
• មាន​ជំងឺ ឬ​បេះដូង​មិនធម្មតា​ពី​កំណើត​
• សម្ពាធ​ឈាម​ខ្ពស់​
• ជក់បារី​
• ក្តៅខ្លួន​
• ផឹកស្រា​ច្រើនពេក​
• ផឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​
• ផល​រំខាន​របស់​ថ្នាំ​
• ញៀន​ថ្នាំ​ដូចជា​កូកាអ៊ីន​
• អតុល្យភាព​អេ​ឡិច​ត្រុ​ង ព្រោះ​សារធាតុ​រ៉ែ​ក្នុង​ឈាមមាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ប​ង្កើ​ចរន្តអគ្គិសនី​
• ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ខ្លាំងពេក (Hyperthyroidism)
​ករណីខ្លះ មូលហេតុ​ពិតប្រាកដ​របស់​បេះដូង​ដើរ​ញាប់​មិនអាច​កំណត់​បាន​នោះទេ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម